ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មានប្រៀប​នាំយក​កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស បន្ទាប់ពី​ក្លិប​ធំ​បី​ទៀត​ដកខ្លួន​ចេញ​

654
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប​លី​វឺ​ភូ​ល​( Livepool) បាន​ដកខ្លួន​ចេញពី​ការតាមប្រមាញ់​យក​ខ្សែ បម្រើ​របស់​ក្លិប ស្ព​រ​ធី​ង លី​ស្ប​ន​(Sporting Lisbon )​ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) នៅ​រដូវក្តៅ​នេះ​។

​ក្លិប​មួយចំនួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​រួមទាំង​ក្លិប តូ​តិ​ន​ហេម (Tottenham) និង​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផងដែរ​ចង់បាន​ខ្សែបម្រើ ដែលមាន​តម្លៃ​ប្រហែល​៧០​លាន ផោន​រូបនេះ​។

​ហ្វឺ​ណាន​ដេ​ស ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​កាលពី​រដូវ​កាល​មុន ដោយ​រកបាន ៣១​គ្រាប់​ក្នុង​តំណែង​របស់ខ្លួន​។

​ហ្វឺ​ណាន​ដេ​ស ចង់​ផ្ទេរ​ទៅលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ហើយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កំពុង​តាម​ប្រមាញ់ ខណៈពេល​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) កំពុង​ស្វែងរក​អ្នក​ជំនួស​តំណែង​កីឡាករ អែន​ឌ័​រ ហឺ​រ៉េ​រ៉ា (Ander Herrera) ដែល​ត្រូវ​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​PSG( Paris Saint Germain) ។

​វា​ហាក់​ដូ​ជា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មានប្រៀប​ច្រើន​ក្នុង​ការតាមប្រមាញ់​កីឡាករ រូបនេះ បន្ទាប់ពី​ក្លិប​តូ​តិ​ន​ហេម និង​ក្លិប​លី​វឺ​ភូ​ល​ព្រម​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ដកខ្លួន ចេញពី​ការប្រកួតប្រជែង​នេះ​។

​ក្លិប​ធំ​ទាំងបី​នេះ​បាន​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង​នេះ ដូច្នេះ​នៅពេលនេះ​គេ​រំពឹងថា យូ​ណាយ​ធី​ត​នឹង​អាច​សម្រេច​កិច្ចព្រមព្រៀង​របស់ខ្លួន​។

​ក្លិប​យូ​ណាយ​ធី​ត​បាន​បញ្ជាក់ថា ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ អ៊ែ​រិ​ន វ៉ាន ប៊ី​សា​កា (Aaron Wan Bissaka) កាលពី​ថ្ងៃ​សៅរ៍ ហើយ​លោក សូល​ស្យែ​រ នឹង​បង្វែរ ចំណាប់អារម្មណ៍​របស់​លោក​មកលើ​ខ្សែការពារ​កណ្តាល​និង​ខ្សែបម្រើ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម