ទម្លាប់​គេង​បើកភ្លើង​ធ្វើ​ឲ្យ​ស្ត្រី​ឡើង​ទម្ងន់​

785
ចែករម្លែក

គេង​បើកភ្លើង ឬ បើក​ទូរទស្សន៍​ក្នុង​បន្ទប់​គេង អាចធ្វើ​ឲ្យ​ស្ត្រី​ឡើង​ទម្ងន់ ។ នោះ​ជា​របកគំហើញ​របស់​កា​រ​ស្រាវជ្រាវ​ថ្មី​ទើបត្រូវ​បានប្រកាស​លើ JAMA Internal Medicine ។​

«​បិទ​ភ្លើង​ពេល​គេង អាចជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍​មួយ ដើម្បី​បន្ថយ​ហានិភ័យ​ឡើង​ទម្ងន់ និង​លើស​ទម្ងន់ ឬ ធាត់​», បណ្ឌិត Yong Moon Mark Park អ្នកដឹកនាំ​ការស្រាវជ្រាវ​ឲ្យ​ដឹង ។​

​លោក Park ឲ្យ​ដឹងថា ការប្រាស្រ័យ​ជាមួយ​ពន្លឺ​សិប្បនិម្មិត​នៅពេល​យប់ អាច​រារាំង​អ័រម៉ូន melatonin ពេល​គេង និង​បំផ្លាញ​ខួប​ដាស់​ដំណេក​ធម្មជាតិ ។ «​វា​ក៏​អាចធ្វើ​ឲ្យ​ច្របូកច្របល់​បម្រែបម្រួល​រប​ស់​អ័រម៉ូន​បង្ក​ភាព​តានតឹង​រាល់ថ្ងៃ និង​ឥទ្ធិពល​ដល់​ដំណើរការ​បំប្លែង​សារជាតិ​ផ្សេងៗ​តាម​វិធី​រួមចំណែក​ឡើង​ទម្ងន់​» ។​

​បើកភ្លើង​ភ្លឺ ក៏​អាចធ្វើ​ឲ្យ​ដំណេក​មិន​ស្រួល ធ្វើ​ឲ្យ​អ្នក​ហាត់ប្រាណ​តិចជាង និង​បរិភោគ​ច្រើនជាង ។​

​ការស្រាវជ្រាវ​បង្ហាញថា ស្ត្រី​គេង​ជាមួយ​ពន្លឺភ្លើង​មានលទ្ធភាព​កើន ៥ គីឡូ ឡើងទៅ​ក្នុង​៥​ឆ្នាំ ។​

​បណ្ឌិត David Katz, នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ Yal-Griffin នៅ​រដ្ឋ Connecticut (​អាម៉េរិក​) ឲ្យ​ដឹង​បន្ថែមថាៈ ការ​គេង​មិន​គ្រប់ និង​គេង​មិន​ស្កប់​ជា​កត្តា​ហានិភ័យ​មួយ​បង្ក​ឲ្យ​ធាត់ ៕ ប្រែ​សម្រួលៈ​រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម