កាកបាទក្រហម​ខេត្តកោះកុង​ឧបត្ថម្ភ​ពលរដ្ឋ​ជួប​ការលំបាក​ខ្វះខាត​ជាង​១.០០០​នាក់​

646
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​១​ឆ្នាំ​មកនេះ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ទីទ័លក្រ​ចំនួន​១.៣២៤​នាក់​គឺ​ត្រូវបាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ឧបត្ថម្ភ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​
ចាប់ពី​ខែមេសា ឆ្នាំ​២០១៨​ដល់​ខែមេសា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​ម៉ា​យ​ជនពិការ ស្ត្រី​ឆ្លងទន្លេ​កុមារកំព្រា​អ្នក​កើត​ជំងឺអេដស៍​និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​មិនតិចជាង​១.២០០​នាក់ ឡើយ​។ គឺ​បានទទួល​ការ ឧបត្ថម្ភ គាំទ្រ​ពីសា​ខា​កាក បាទ ក្រហម​កម្ពុជា​ខេត្តកោះកុង ឥត​លម្អៀង​ទេ ក្នុង​មនុស្សធម៌​។​

​លោកស្រី មិថុនា ភូ​ថង លើកឡើង​កាល ពី​ល្ងាច​ថ្ងៃទី​១ ខែកក្កដា​ឆ្នាំ​២០១៩ ក្នុង​ពិ​ធិ​តែងតាំង​ប្រធាន អនុប្រធាន និង​សមាជិក សមា​ជិ កា គណៈកម្មាធិការ​អនុសាខា​កាកបាទ ក្រហម​កម្ពុជា​ក្រុង​ខេមរភូមិន្ទ ថា សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត បាន​យកចិត្តទុកដាក់ បំពេញការងារ យ៉ាងសកម្ម​ចំពោះ កិច្ច ស្វែង ជន រងគ្រោះ គ្រប់ មូលដ្ឋាន ដើម្បី​ផ្តល់ នូ វ គ្រឿង​បរិ​ភាគ និង​សម្ភារៈ ប្រើ ប្រាស់ ដោយ​ត​ម្ល​ភាព អ​ព្យា ក្រឹ​ត​ភាព ព្រមទាំង​គ្មាន​ការ រើស អើ​ង​បក្សពួក​ណាមួយ​ទេ​។​

​លោកស្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​សកម្មភាព​មនុស្ស​ជាមួយ​មន្ត្រី​និង​សប្បុរសជន​នានា​ដែល​បាន​គាំទ្រ​បរិច្ចាគ​ធនធាន​របស់ខ្លួន​ក្នុង​ការងារ​មនុស្សធម៌​នៅ​ខេត្តកោះកុង​។​តែ​ទោះបី​មាន​ភាពជោគជ័យ​លើ​ការងារ​មនុស្សធម៌​ជា​បន្តបន្ទាប់​ក្តី លោកស្រី មិថុនា ភូ​ថង ប្រធាន​សាខា កាកបាទ ក្រហម ខេត្ត កោះកុង នៅតែ​ជំរុញ​ដល់​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ស្វែង​ការ គៀង គរ​ថវិកា​ពី​សប្បុរស ជន និង ចុះ ស្រង់​ទិន្នន័យ​ពលរដ្ឋ​រងគ្រោះ​ឱ្យ​ច្បាស់ លាស់​ពិតប្រាកដ​ទៀតផង​ដែរ​។​

​ទន្ទឹម​នោះ លោកស្រី មិថុនា ភូ​ថង​ក្រើនរំលឹក​ឡើងវិញ​ដល់​មន្ត្រីរាជការ​កម្លាំង​ប្រដាប់អាវុធ​ប្រជាពលរដ្ឋ និង​យុវជន ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​ខ្ជាប់ខ្ជួន ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​។​

ដោយឡែក លោក ឈេ​ង សុវណ្ណ​ដា ប្រធាន​អនុសាខា​កាកបាទក្រហម​ក្រុង​ខេមរភូមិន្ទ អះអាងថា លោក នឹង ដឹកនាំ​មន្ត្រី​ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ដែល​រងគ្រោះ​ឱ្យបាន​ច្រើន ក្នុង​គោលដៅ​បំពេញ ការងារ​មនុស្សធម៌​តាមរយៈ ការ ផ្តល់នូវ​ថវិកា គ្រឿង​បរិភោគ និង​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​មួយចំនួន អោយបាន​គ្រប់​ជន រងគ្រោះ​។​

​ប្រធាន​អនុសាខា​កាកបាទក្រហម​ក្រុង​ខេមរភូមិន្ទ ឱ្យដឹងទៀតថា នៅ​ឆ្នាំ​២០១៨ អនុសាខា​កាកបាទ ក្រហម ក្រុង បាន​សហ ការ​ជាមួយ​ក្រុម យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​សប្បុរស ជន​ក្នុង​មូលដ្ឋាន​ជាច្រើនរូប​ទៀត​ដើម្បី​ចុះ​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​សរុប ៣៦​គ្រួសារ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម