បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការ​ពីបទ​កំហែង​យក​និង​ជួញដូរ​គ្រឿងញៀន

459
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការ​ពីបទ​ករណី​កំហែង​យក​និង​ជួញដូរ​គ្រឿង​។​ជនសង្ស័យ​ទាំងបី​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះសំណាក់​ទន្លេ​មាស​បន្ទប់​លេខ​២០៦​ស្ថិតក្នុង​ភូមិ​ផ្សារ​ឃុំ​អន្លង់ត្នោត​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​។

​លោក​វរសេនីយ៍ត្រី​សំ​វី​ឡុង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ស្រី​ទាំងបី​នា​ក់រូម​មាន​÷១. ឈ្មោះ ធួន វ​ឌ្ឍ​នា​ហៅ តឿ​ភេទ​ប្រុស​អាយុ ២២ ឆ្នាំ មុខរបរ ជាងភ្លើង ។​

២. ឈ្មោះ មុត សុផាន់​ម៉ៃ ហៅ និ​ច ភេទ​ស្រី អាយុ ២០ ឆ្នាំ មុខរបរ រត់​តុ ។​៣. ឈ្មោះ រី ឈៀង​ម៉ៃ ហៅ ចក់ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ កម្មករសំណង់​។ អ្នក​ទាំងបី​នាក់​មាន​ទី​លំនៅ​ចំណុចកើតហេតុ​ខាងលើ យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ អេង វាសនា ហៅ ក្រាញ់ ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ខេត្តបាត់ដំបង​។

លោក​មេបញ្ជាការ​ក្រុង​បាន​បញ្ជាក់ថា​ជនសង្ស័យ​ទាំង​បីនាក់​បានធ្វើ​សកម្មភាព​សម្លុត​គំរាម​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​អ៊ិ​ច​សាយ​ទ័​រ (EXCITER) ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ (​គ្មាន​ស្លាក​លេខ​) ពី​ជនរងគ្រោះ រួច​ជិះ​គេចខ្លួន​យក​ម៉ូតូ​មក​លក់​នៅ​ខេត្តពោធិ៍សាត់​ដើម្បី​ដោះដូរ​គ្រឿងញៀន​។​

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ស​ង្ស័​ង​ទាំងបី​នាក់​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម