រថយន្ត​ស៊េរី​ទំនើប​ឡង់​គ្រឺ​ស័​រ​ស្លាក​លេខ​ខេមរភូមិន្ទ ពន្លះ​ម៉ូតូ​កង់​បី​ឥណ្ឌា​រង​ការខូចខាត​យ៉ាងដំណំ​

569
ចែករម្លែក

ដោយៈ​ចាន់តូ/​ភ្នំពេញ ​៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ឡង់​គ្រឺ​ស័​រ​មួយគ្រឿង​ចុះ​ពីលើ​ស្ពាន​ជ្រោយចង្វារ​ក្នុង​ល្បឿន​លឿន​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ ចំពាក់​កណ្តាល​ផ្លោង​ជាច្រើន​ម៉ែត្រ ចំណែក​រថយន្ត បង្ក​ហោះ​ឡើងលើ​រង្វង់​មូល​តា​ព្រុំ​ទៅមុខ​លេង​រួច​សំ​ណា​ល​ល្អ​ម្ចាស់​ម៉ូតូ​កង់​បី​រងរបួស​ស្រាល​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២​ ខែ​កក្ត​ដា ​ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​រង្វង់​មូល​តា​ព្រុំ​ផ្នែក​ខាងលិច ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

​តាម​ប្រភព​ណ័​ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ឡង់​គ្រឺ​ស័​រ​ស៊េរី​ទំនើប​មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​01-2-1366 ​ធ្វើដំណើរ​ចុះ​ពី​ស្ពាន​ជ្រោយចង្វារ​ចាស់​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។ ខ​ណៈ​មកដល់​ចំណុចកើតហេតុ​ ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HO-0545 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ក្រឡឹង​រង្វង់​មូល​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ចំពាក់​កណ្តាល​ម៉ូតូ​កង់​បី ផ្លោង ជាច្រើន​ម៉ែត្រ សំណាងល្អ​អ្នកបើកបរ​រងរបួស​ស្រាល​។ ​ចំណែក​រថយន្ត​បង្ក​មិន​អស់​ល្បឿន​មាន​ហោះ​ឡើងលើ​រង្វង់​មូល​តា​ព្រុំ​ បែក​កង់​ខាងមុខ​ និង​ខូចខាត​ផ្នែ​ខាងស្តាំ​យ៉ាងដំណំ​ទៅមុខ​លេង​រួច​។​

​ក្រោយ​កើតហេតុ​សមត្ថ​កិ​ចក​ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​រថយន្ត​ និង​ម៉ូតូ​កង់​បី​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្សន​ទៅតាម​ផ្លូវច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម