បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​

456
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​បាន​បញ្ជូន​មុខសញ្ញា​ជួញ​ដួ​រ​គ្រឿងញៀន​ម្នាក់​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​ញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឈើទាល​នៃ​អធិការនគរបាល​ស្រ​បាណន់​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​៧ ស្ថិត​ក្នុងភូមិ ឃុំ ឈើទាល​ស្រុក​បាណន់​។

​លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​តោ​សុផាត​ហៅ​តឹង​ភេទ​ប្រុស​អាយុ​៣១​ឆ្មាំ​នៅ​ភូមិ​បល្ល័ង្ក​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។​ចំណែក​សម្ភារៈ​ដែល​ដក​ហូត​បាន​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​២​ថង់​ទម្ងន់​៦ ,៩៦​ក្រាម

ទូរស័ព្ទ​១​គ្រឿង​លុយ​ខ្មែរ​៤​ម៉ឺន​រៀល​កាបូប​ដាក់​លុយ​១​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ាម៉ាហា​(MSLAZ​ពណ៌​ខ្មៅ​លាយ​ប្រផេះ​បិទ​ស្តត​ព​ណ៏​ទឹកមាស​ពាក់​ស្លាក​លេខ​1AD1471​។លោកនាយ​ការិយាល័យ​ជំនាញ​បាន​បញ្ជាក់ថា​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕S/