ក្រុមចោរ​បំពុល​ឆ្កែ​ងាប់​៩​ក្បាល​គាស់​សោ​បន្ទប់​លួច​យក​ម៉ូតូ​អស់​២​គ្រឿង

567
ចែករម្លែក

​វ៉ៃ​គោ​ស្វាយរៀង​៖​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​អំពី​សន្តិសុខ​សណ្តាប់ធ្នាប់​ដោយ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​មាន​ករណី​ចោរ​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​ងាប់​ជា​បន្តបន្ទាប់​ហើយ​ចូល​គាស់​បន្ទប់​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ជាច្រើន​គ្រឿង​មិនដែល​ឃើញ​សមត្ថកិច្ច​ចាប់ខ្លួន​បានទេ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​នៅ​យប់​ថ្ងៃទី​១​កក្កដា​២០១៩​មាន​ចោរ​មួយក្រុម​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​ងាប់​អស់​ជាច្រើន​ក្បាល​ហើយ​ចូល​លួច​គាស់​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​២​គ្រឿង​យកទៅ​បាត់​។​ករណី​ក្រុមចោរ​បំពុល​ឆ្កែ​លួច​គាស់​ផ្ទះ​យក​ម៉ូតូ​នេះ​កើតឡើង​នៅក្នុង​ភូមិ​ត្រោក​ឃុំ​គ្រួស​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​។​

ជនរងគ្រោះ​ឈ្មោះ​កុសល​និង​ប្រពន្ធ​ឈ្មោះ​គារ​មាន​ទីលំនៅ​កើតហេតុ​ខាងលើ​ត្រូវ​ក្រុមចោរ​បំពុល​ឆ្កែ​ងាប់​អស់​ចំនួន​៩​ក្បាល​បាន​ចូល​គាស់​សោ​បន្ទប់​ក្រោមផ្ទះ​យក​ម៉ូតូ​អស់​ចំនួន​២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ទៅ​បាត់​ដោយ​សុវត្ថិភាព​។​លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​ចុះទៅ​ផ្ទះកើតហេតុ​ធ្វើការ​សាកសួរ​ដើម្បី​ស្រាវជ្រាវ​រក​ជនល្មើស​ម​ក​ផ្តន្ទាទោស​តាមច្បាប់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម