ប៉ូលិស​អូស្ត្រាលី​ចាប់​បុរស​៣​នាក់​ចំពោះ​កា​រៀប​ផែនការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ស៊ីដនី​

623
ចែករម្លែក

​ប៉ូលិស​អូស្ត្រាលី​កាលពី​ថ្ងៃ​អង្គារ​ទី​២​កក្កដា​បាន​ចាប់ខ្លួន​បុរស​៣​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS)​និង​មាន​ផែនការ​វាយប្រហារ​​ស្ថានីយ​ប៉ូលិស ស្ថានទូត​និង​ទីតាំង​យោធា​នៅ​ទីក្រុង​ស៊ីដ​នី​។​

​បុរស​៣​នាក់​នេះ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ឆែកឆេរ​នៅ​ជាយក្រុង​នេះ បន្ទាប់​ពី​សកម្មភាពរ​បស់​ពួកគេ​តាម​អន​ឡា​ញ បាន​នាំឱ្យ​មាន​ការសង្ស័យ​។​

២​នាក់​នៃ​ពួក​គេ​នេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​ថា​ជា​សមាជិក​នៃ​អង្គការ​ភេរវកម្ម​និង​ការចោទប្រកាន់​ពី​បទ​រៀបចំ​ផែនការ​ដើម្បី​វាយប្រហារ​ភេរវកម្ម​ហើយ​​អ្នក​ទី​៣ នឹង​ត្រូវបាន​ចោទប្រកាន់​ពី​បទល្មើស​កម្រិត​ស្រាល​៕​ប្រែ​សម្រួល​៖​សុខា​/sn

​អូស្ត្រាលី​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការគំរាមកំហែង​វាយប្រហារ​ដោយ​ពួក​ជ្រុលនិយម

ទីតាំងផ្សាយពាណិជ្ជកម្ម