ភ្លៀង​ខ្លាំង​បន្ត​ធ្លាក់​នៅ​ជប៉ុន នាំឱ្យ​មាន​ការណែនាំ​ជម្លៀស​មនុស្ស​ចេញ​

694
ចែករម្លែក

​ភ្នាក់ងារ​អាកាសធាតុ​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២​ខែកក្កដា ថា​កោះ​គ្យូស៊ូ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន និង​តំបន់​ជិតៗ​នៅ​ទីនោះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​បាន​ណែនាំ​ឱ្យ​ជម្លៀស​មនុស្ស​ចេញ ដោយសារ​តែ​អាកាសធាតុ​កាន់តែ​អាក្រក់​ឡើង​។​

​សារព័ត៌មាន​ជប៉ុន​បាន​រាយការណ៍​ថា​មនុស្ស​ជិត​៨៥០.០០០​នាក់ ត្រូវបាន​បង្ខំ​អោយ​ភៀសខ្លួន​ចេញពី​ផ្ទះ​ចំនួន​ជិត​៤០០.០០០​ខ្នង​នៅ​ទូទាំង​តំបន់​រងគ្រោះ​ខ្លាំង​នៅ​ទីក្រុង​​កាហ្គោ​ស៊ីម៉ា ទីក្រុង​គូ​ម៉ា​ម៉ូ​តុ​និង ទីក្រុង​អេ​ហ៊ីមេ ។​

​ការណែនាំ​ជម្លៀសចេញ​នេះ​គឺជា​កម្រិត​ទី​៤ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ទី​២​ទៅ​តាម​កម្រិត​នៃ​ភ្នាក់ងារ​អាកាសធាតុ​ដែល​កម្រិត​ខ្ពស់​បំផុត​គឺ​ទី​៥​។​

​ដោយ​ផ្អែក​លើ​ករណី​នេះ ក្រុម​មន្ត្រី​មូលដ្ឋាន​បាន​និយាយថា អ្នក​ទាំងឡាយ​ដែល​ស្ថិតក្រោម​ការណែនាំ​ជម្លៀសចេញ​នេះ គួរ​ទៅកាន់​ទីជម្រក​សុវត្ថិភាព​៕​ប្រែ​សម្រួល​៖​សុខា​/sn

នៅ​ជប៉ុន​ក្រុង​គ្យូស៊ូ មន្ត្រី​ឧតុនិយម​និយាយថា ភ្លៀង​ធ្លាក់​កំពស់​១៥០​មី​លី​ម៉ែត្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម