ពិធីបុណ្យ​រុក្ខទិវា ៩​កក្កដា​ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង ដាំ​កូនឈើ​ចំនួន​១៣០០​ដើម​នៅក្នុង​បរិវេណ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​

611
ចែករម្លែក

ដោយ:សន សក្តា​/កំពង់ឆ្នាំង ៖ ពិធីបុណ្យ​រុក្ខទិវា ៩​កក្កដា ឆ្នាំ​នេះ​ខេត្តកំពង់ឆ្នាំង ដាំ​កូនឈើ​ចំនួន​១៣០០​ដើម នៅក្នុង​បរិវេណ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ។​

​ពិធី​ដាំ​កូនឈើ​នេះ រៀបចំឡើង​ដោ​យខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​
​ប្រ​ម៉ាញ់ ​និង​នេសាទ កាលពី​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ ដោយបាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង លោ​កំ​ទាវ ។​

​លោក​ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា បុណ្យ​រុក្ខទិវា​៩ កក្កដា ឆ្នាំ​នេះ រដ្ឋបាល​ព្រៃឈើ​បានរៀបចំ​ដាំ​កូនឈើ​ចំនួន​១ ៣០០​ដើម មានកូន​បេង នាងនួន​​ក្រ​ញ៉ូ​ង និង ដើម​ធ្នុង នៅក្នុង​បរិវេន​វិទ្យា​
​ល័យ​ក្រុង​កំពង់ឆ្នាំង​។​

​លោក ​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំ​ពង់​ឆ្នាំង បាន​មានប្រសាសន៍​ដោយ​លើក​
​ឡើង​ថា ពិធីបុណ្យ​រុក្ខទិវា ជា​វប្បធម៌​ដ៏​ឧ​​ត្តុ​ង្គ​ឧ​ត្ត​ម ដែល​ប្រជាជាតិ​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម​និង​ខិតខំ​ធ្វើអោយ​ទិវា​នេះ ស្ថិតនៅ​ជានិច្ច​ក្នុង​សកម្មភាព នៃ​សង្គមជាតិ​យើងជា​រៀងរហូត​ទៅ ដើម្បី​​ធ្វើអោយ​តំបន់​ព្រៃឈើ​រេច​រិល មានព្រៃ​ឈើ​ឡើងវិញ​និង​ថែរក្សា​ការពារ​ព្រៃឈើ​ដែលមាន​ស្រាប់ អោយមាន​លក្ខណ​: កាន់​តែ​ល្អប្រសើរ ។​

​នៅក្នុង​ឱកាស​នោះ​លោក​អភិបាល​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ចំពោះ​ព្រះ​ថេ​រា​នុ​ថេរ​គ្រប់​ព្រះអង្គ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋានសូម​ព្រះមេត្តា​និង​មេត្តា បង្កើន​សកម្មភាព​ដាំ​ដុះ​ដើមឈើ​គ្រប់​ប្រភេទ នៅ​តាម​ទីវ​ត្ត​អារាម ទីធ្លា​សា​ធារ​ណះ ក្នុង​បរិវេន​គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ តាម​ដងផ្លូវ​លំ ផ្លូវជាតិទំនប់ ប្រឡាយ តាម​ភូមិដ្ឋាន​នានា​និង​តាម​ភ្លឺស្រែ ចម្ការឲ្យបាន​ច្រើន ពីព្រោះ​ដើមឈើ​បានផ្តល់​ម្លប់ ផ្លែផ្កា​​អុស​សម្រាប់​ដុត ឈើ​សំណង់ និងនាំឲ្យមាន​ភ្លៀង ដី​មាន​ជីជាតិ​ល្អ​សម្រាប់​កសិកម្ម​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម