បញ្ចូល​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ខេត្ត​ចំនួន​៥០​នាក់​ទៀត​ ដើម្បី​ជួយ​បម្រើ​វិស័យ​មនុស្សធម៌​ក្នុងសង្គម​ជាតិ

529
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង ៖ ​ថ្លែង​នៅក្នុង​ឱកាស​ជួបជុំ​សមាជិក​សមាជិក​សាខា​កាកបាទក្រហម​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​១​ ខែកក្កដា ​ឆ្នាំ​២០១៩ ​នា​សាលប្រជុំ​សាខា​កាកបាទក្រហម​ខេត្ត​លោក​បណ្ឌិត​ប៊ុត គឹមស៊ាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ​បានធ្វើ​ពិធី​ប្រកាស​សមាជិក​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ចំនួន​៥០​នាក់ ​ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​ស្ម័គ្រចិត្ត​នៅ​វិទ្យាល័យ​សម្តេចឪ​ នៃ​ក្រុង​បាត់ដំបង​ បាន​ចូលរួម​ធ្វើ​ការងារ​សង្គម​និង​​សល់​ពេលទំនេរ​ខ្លះ​ក្រៅពី​ការរៀនសូត្រ​។​

យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា គឺជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​និង​មានតម្លៃ ក្នុងការ​បម្រើ​វិស័យ​មនុស្សធម៌​ក្នុងសង្គម​និង​កិច្ចអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។

លោក​បណ្ឌិត ប៊ុត គឹមស៊ាន បាន​បន្តទៀតថា នៅក្នុង​ចំណោម​ប្រភពធនធាន​អ្នកស្ម័គ្រចិត្ត​ទាំងអស់ យុវជន​កាកបាទក្រហម​កម្ពុជា ត្រូវបាន​ចាត់ទុកជា​ក​ម្លាំ​ង​ស្នូល​មួយ​ដ៏​មាន​សារៈ​សំខាន់​និង​សកម្ម​បំផុត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​សមត្ថភាព​របស់​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ការផ្តល់​សេវាកម្ម​មនុស្សធម៌​ដល់​ជន​ងាយ​រងគ្រោះ​នៅក្នុង​សហគមន៍ ស្របតាម​ប្រធានបទ សង្គ្រោះ​ជីវិត​ផ្លាស់ប្តូរ​ផ្នត់គំនិត។​

លោក​បណ្ឌិត​បាន​បន្តថា​ កម្មវិធី​អភិវឌ្ឍន៍​យុវជន​កាកបាទក្រហម​កម្ពុជា មាន​គោល​
​បំណង​លើកទឹកចិត្ត​និង​ជំរុញ​យុវជន​កម្ពុជា​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ដើម្បី​ឲ្យ យុវជន​ក្លាយជា​ផ្នែក​មួយ​នៃ​ដំណើរការ​នៃ​ការគ្រប់គ្រង ជា​អ្នកផ្តល់​សេវា​មនុស្សធម៌ និង​ជា​អ្នកទទួលផល​ពី​កាកបាទក្រហមកម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ ស៊ីជម្រៅ និង​ការអភិវឌ្ឍ​ជំនាញ សំដៅ​លើកកម្ពស់​សុខដុម​នីយកម្ម​និង អាកប្បកិរិយា​ជា​វិជ្ជមាន​នៅក្នុង​សហគមន៍​នានា ។

យុវជន​កម្ពុជា គឺជា​ធនធាន​មួយ​ដ៏​មានតម្លៃ​និង​ជា​ឆ្អឹងខ្នង​របស់​កាកបាទក្រហម​កម្ពុជា ក្នុង​ការជួយ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត ដែល​ពួកគេ​បាន​ចូលរួមចំណែក​កាន់តែ​សកម្ម​និង​កាន់តែច្រើន ធ្វើ​ឲ្យ​សម្រេចបាន​នូវ​ជោគជ័យ​ក្នុង​បេសកកម្ម​មនុស្សធម៌​រប​ស់កាក​បាទ​ក្រ​​ហម​កម្ពុជា​ទាំង​ពេលកន្លងមក​និង​ពេល​ប​ច្ច​ប្បន្ន។

លោក​បណ្ឌិត​ប៊ុត គឹមស៊ាន បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​យុវជន​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​របស់​ជាតិ​បាន​កត្តា​សំខាន់​ គឺ​យុវ​ឲ​ជន​ខ្លួនឯង​ផ្ទាល់​ត្រូវខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​រៀនសូត្រ​ទាំង​ចំណេះដឹង​ទូទៅ ទាំង​ជំនាញ​ផ្សេងៗ​ទៀត តាមរយៈ ការអប់រំ ថែទាំ​សុខមាលភាព​សហគមន៍ ការអប់រំ​ការយល់ដឹង​អំពី​មេរោគ​អេដស៍ និង​ជំងឺអេដស៍ វិជ្ជា​សង្គ្រោះ​បឋម ការត្រៀម​បង្ការ​និង​ឆ្លើយតប​គ្រោះមហន្តរាយ ការផ្សព្វផ្សាយ​អំពី​គោលការណ៍​គ្រឹះ​របស់​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម លើកកម្ពស់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ អប់រំ​ការយល់ដឹង​អំពី​មីន​និង​គ្រាប់​មិនទាន់់​ផ្ទុះ បញ្ហា​គ្រឿងញៀន គ្រឿង​ស្រវឹង សុវត្ថិភាព​ចរាចរណ៍​និង​បញ្ហា​ជួញដូរ​មនុស្ស និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដើម្បី​យកទៅ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​យុវជន​ដទៃទៀត ដែល​មិនបាន​សិក្សា​ស្វែងយល់​ឲ្យ​មានការ​យល់ដឹង គ្រប់់ៗ​គ្នា ដើម្បី​ឲ្យ​សង្គម​កម្ពុជា​ក្លាយជា​ប្រទេស​សុខសាន្ត និង​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​ជឿនលឿន​នាពេល​អនាគត៕B/


​​

ទីតាំងផ្សាយពាណិជ្ជកម្ម