​រដ្ឋបាល​ក្រុង​បាន​ចុះ​រុះរើ​របង​ដែល​ធ្វើ​រំលោភ​ចូល​ដី​សាធារណៈ​ចំនួន​ពីរ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​

688
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​នៅ​ថ្ងៃទី​២​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​នេះ​ដោយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​តាវៀន​ចំនួន ៣០០​គ្រួសារ និង តាម​ការស្នើសុំ​របស់​សាលាសង្កាត់​សាលា​កំរើក​។ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​សៀមរាប​បាន​ចុះ​អនុវត្ត​រុះរើ​របង​ដែល​បាន​សាងសង់​រំលោភ​ដី​ចំណី​ដងផ្លូវ​សាធារណៈ​។​ផ្លូវ​នេះ​ស្ថិត​ក្នុងភូមិ​តាវៀន​សង្កាត់​សាលា​កំរើក​ក្រុង​ខេត្តសៀមរាប​ដែល​ធ្វើឱ្យប៉ះពាល់​ប្រយោជន៍​រួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​ជា​សាធារណៈ​។​

​ការ​វាយរបង​ដែល​បាន​រំលោភ​លើដី​ចំណីផ្លូវ​នេះ​មាន​ពីរ​ខ្សែ​មួយ​ខ្សែ​ត្រូវ​ពង្រីក​ទំហំ​៦​ម៉ែត្រ​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ផ្លូវ​៦​ម៉ែត្រ​មក​ពេទ្យ​នាគ​ទេព​កែង​ផ្លូវ​ផ្សារលើ​ត្រូវ​ពង្រីក​៣​ម៉ែត្រ​ការពង្រីក​ផ្លូវ​នេះ​គឺ​អោយស្រប​ទៅតាម​ជើង​ម៉ែត្រ​ដែល​គណៈកម្មការ​ដ្ឋ​បាល​បានសម្រេច​ដើម្បី​បម្រើ​ជា​ផលប្រយោជន៍​រួម​របស់​ជា​សាធ​រណៈ​។​
​ទន្ទឹមនឹងនេះ​អាជ្ញាធរខេត្ត​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មុននឹង​សាងសង់​ត្រូវសុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុន​ជៀសវាង​មានការ​សាងសង់​ខុស​បច្ចេក​ទេ​ដែល​ធ្វើអោយ​ខាតបង់​ប្រយោជន៍​របស់​បងប្អូន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម