​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​របស់​ក្មេង​លេង​នៅ​ក្រុង​តាខ្មៅ

769
ចែករម្លែក

ដោយៈ​មុនី​រ័ង​ត្ន​/​ភ្នំពេញៈ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​លក់​គ្រឿង​ជ័រ​ក្មេង​យីហោ​អ៊ឹង​កែវ​ស្រេង​ស្ថិតនៅ​ភូមិ​តាខ្មៅ​៣​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ល្ងាច​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ។ អគ្គិភ័យ​នេះ មិនបាន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ ឬ​របួស​នោះទេ ប៉ុន្តែ​ខូចខាត​សម្ភារៈ​នៅក្នុង​ផ្ទះ​។​

​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ឹង កែវ​ស្រេង ភេទ​ប្រុស អាយុ ៨០​ឆ្នាំ ភូមិ​តាខ្មៅ​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា សម្ភារៈ​ខូចខាត​មានដូចជា ផ្ទះមួយ​ល្វែង​ខូចខាត ៤០​ភាគរយ​ខូចខាត​សម្ភារៈ​គ្រឿង​ជ័រ​សំរាប់​ក្មេង​លេង និង​សម្ភារៈ​នៅ​ក្នុងផ្ទះ​ទាំងស្រុង​។​

​ប្រភព​ដដែល​បន្តថា​មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ចាក់សោរ​ផ្ទះ​ទុកចោល​ហើយក៏​បាន​ទុស្សេរ​ខ្សែភ្លើង​នៅ​ជាន់​ក្រោម បណ្តាលឱ្យ​ឆេះ​ផ្ទះ និង​សម្ភា​រៈគ្រឿង​ជ័រ​សម្រាប់​ក្មេង​លេង​ដែល​ទុក​នៅក្នុង​ផ្ទះ រួចហើយ​ទើប​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរ​គម​ន៍​។​

​គ្រោះ​អគ្គិភ័យ​នេះ​ដឹកនាំ​ដោយ​លោក​អុល​ប៊ុណ្ណា​ស្នងការរង​នគរបាល​ខេត្តកណ្តាល​លោក​សរ​កែវ​ពិសិដ្ឋ​អធិការនគរបាល​ក្រុង​តាខ្មៅ​ចុះជួយ​អន្តរាគមន៍​ជួយ​ពន្លត់​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​ចំនួន​៤​គ្រឿង​និង​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​១៥​គ្រឿង​។

​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​របស់​កង​អង្គរ័ក្ស​ចំនួន​៨​គ្រឿង​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​២៤​គ្រឿង​។​សរុប​រថយន្ត​បាញ់​ទឹក​ពន្លត់​ជា​ស្ថាប​ពរ​អស់​ទឹក​ចំនួន​៣៩​គ្រឿង​។​តាម​ការសន្និដ្ឋាន​៖ បណ្តាលមកពី​ទុស្សេរ​ខ្សែភ្លើង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម