ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩

883
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ដូចនេះ​បើ​ទោះ បើ​ធ្វើ​អ្វី​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​ចោទឡើង​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នោះ​ជួប​ស្ថានភាព​តានតឹង​ខ្លាំង ហើយ​អ្នកខ្លះ​រក​ត្រឹម បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​ណាមួយ​កើតឡើង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​សេចក្តី​ទុក្ខសោក​មកវិញ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មាន​ភាព​គាប់ប្រសើរ​ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​គួរ​ជាទី​ពេញចិត្ត​ផង​។ ក្រៅពីនេះ​បើ​លោកអ្នក​មាន ទំនាក់ទំនង​ចរចា​អ្វីមួយ​តែង​គេ​សហការ​និង​ជួយ​ជ្រោមជ្រែង​ថែមទៀត​។ ចំពោះ​អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ​ដូច្នេះ ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​រស់​ស្រួលខ្លួន ។​

ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​វិញ​មានដំណើរ​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិនសូវ​រលូន​ល្អ​ប៉ុន្មាន​ទេ ពិសេស​ធ្វើ ច្រើន​បែរជា​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព រកាំរកូស​មិនតិច​ដែរ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មានការ​ផ្លាស់ប្តូ​រទាំង​អារម្មណ៍​និង​ការងារ​ហេតុនេះ​លោក អ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង ពិសេស​នៅ​អាច​ទាស់សម្តី​ជាមួយ​ក្រុមមនុស្ស​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​ការ​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផល​កម្រៃ​ជាង​ការ​ជួញ​ជិត​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើត​មានការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ សម្រេចចិត្ត​ចរចា ការធ្វើ​កិច្ចសន្យា​ឬ​ការផ្លាស់ប្តូរ​កិច្ចការងារ​អ្វីមួយ​ផង​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម មនុស្ស​ជួយ​យកអាសារ​និង​គាំពារ​ជានិច្ច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ស្តិ​ត​នៅលើ​កំណាត់​ផ្លូវ​រដិប រដុប​ច្រើន​បន្តិច​ដូចនេះ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ពិចារណា​ឱ្យបាន​ត្រឹមត្រូវ​ទើប​មិនមាន​បញ្ហា​មិនល្អ​ចោទឡើង​។​ក្នុង​ពេលនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្កបញ្ហា​ឱ្យ​កើតការ​ក្តៅក្រហាយ​ឬ​នាំ​រឿង​មក​អំពល់ទុក្ខ​ទៀតផង​។​បើជា​អ្នក​ប្រក​បរបររកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គួរសម ហើយ​បើ​ចង់​បើក​របរ​អ្វី​ក៏​អាច​សាកល្បង​បានដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ ប៉ុន្មាន​ទេ​ព្រោះ ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ធ្វើ​អ្វី​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​មិន​ពិចារណា​ឡើយ ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រ ទើស​ចំពោះមុខ​ច្រើន​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើតមាន​ចិត្ត​រេ​និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ប៉ុន្តែ​លោកអ្នក​នៅតែ​អាច​ប្រកប ការងារ​ជឿនលឿន​ទៅមុខ​គ្រាន់​តែមាន​ជាប់គាំង​ច្រើន​ប៉ុណ្ណោះ​។ ក្រៅពីនេះ​ការ​ទំនាក់ ទំនង​ផ្នែក​ខាងក្រៅ​តែងតែ​ជាប់​ភ្លើង​ក្រហម​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ស្មុគស្មាញ​ច្រើន​ឯ​ផល​កម្រៃ​នោះ​តែង​មិន​ឆ្លើយតប​ដូចជា​ទី​ពេញចិត្ត​នោះ​ប៉ុន្មាន​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​ហុច​នូវ ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការចេញ​ធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​ត្រូវ​ចេះ​ទប់ស្កាត់​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​អាសន្ន​អន់ក្រ ណាមួយ​នាគ្រា​ខាងមុខ​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​អារម្មណ៍​របស់លោក​អ្នក​ងាយ​ប៉ះទង្គិច​និង​មាន​បញ្ហា​ជាមួយ អ្នកដទៃ​ផង​។ ការប្រកប​ការងារ​ងា​យ​ទទួលរង​ប៉ះទង្គិច​ណាស់ដែរ​។ ចំណែក​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។ ដំណើរ​ចាក ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​ពីព្រោះ​ងាយ​ជួប​រឿងរ៉ាវ​អាក្រក់​ណាស់​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ហេតុនេះ ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​នាំ​បាត់បង់​សុភមង្គល​ហើយ​កើត​តែ​រឿង មួម៉ៅ​ក្តៅក្រហាយ​ចូល​ជំនួស​វិញ​៕

ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ម្ល៉ោះ ហើយ​នៅពេលនេះ​គប្បី​បំពេញការងារ​ឱ្យបាន​ពេញទី​ដើម្បី​ឆ្លង​ដល់​ខែក្រោយ​មិន​ជួប​ការលំបាក​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។ ការធ្វើ ដំណើរ​ទាំង​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ពុំ​ហុច​ផល​ដូច​ជាទី​គាប់ចិត្ត​ដែរ​។​ក្រៅពីនេះ​មាន​ក្រុមមនុស្ស​តាម ព្យាបាទ​យាយី ហើយ​បើ​ចេះ​អត់ធ្មត់​មិន​តបត​ដោយ​ធ្វើ​ចិត្ត​ត្រជាក់​នោះ​ក៏​ជាការ​ប្រសើរ ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​សូវ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ