ម៉ា​គូស រ៉ា​ហ្វ​ដ ចុះកិច្ចសន្យា​ថ្មី​រយៈពេល​បួន​ឆ្នាំ​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត

594
ចែករម្លែក

ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) បាន​ព្រមព្រៀង​ទទួលយក​កិច្ចសន្យា​ថ្មី​រយៈពេល បួន​ឆ្នាំ​នៅ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
រ៉ា​ហ្វ​ដ​វ័យ​២១​ឆ្នាំ​ទីបំផុត​បានសម្រេច​ចុះកិច្ចសន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល​២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដែលជា​ការផ្តល់​កម្លាំង​ចិត្ត​មួយ​ដល់​ក្លឹប​យូ​ណាយ​ធី​ត​នៅមុន ការប្រកួត​កម្តៅ​សាច់ដុំ​សម្រាប់​រដូវ​កាល​ថ្មី​។​
​ ​
​កិច្ចព្រមព្រៀង​នឹងធ្វើ​ឲ្យ​កីឡាករ​រូបនេះ​បន្ត​លេង​ដល់​ឆ្នាំ​២០២៣ ប៉ុន្តែ​ក៏មាន​ជម្រើស បន្ថែម​១​ឆ្នាំ​ទៀតផង​ដែរ បន្ទាប់ពី​ការចរចា​បាន​ឈានដល់​ផ្លែ​ផ្លា​កាលពី​សប្តាហ៍​មុន​។​
​ ​
​យូ​ណាយ​ធី​ត​បានដាក់​សម្ពាធ​លើ រ៉ា​ហ្វ​ដ ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ខណៈពេល​កិច្ច​ព្រម ព្រៀង​ចាស់​នឹង​ចប់​នៅ​ឆ្នាំ​២០២០ ។ ដោយ​សម្រេចបាន​កិច្ចសន្យា​ថ្មី​ក្នុង​កម្រិត​មួយ និង​មាន​បូក​បញ្ចូល​ប្រាក់​លើកទឹកចិត្ត​បន្ថែម ពួកគេ​ជឿថា វា​ជា​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ សម្រាប់​ក្លិប​នេះ​។​
​ ​
​រ៉ា​ហ្វ​ដ ធ្លាប់​ទាមទារ​ដល់​ទៅ​៣០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ពីព្រោះ​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sancez) មាន​ប្រាក់​ឈ្នួល​ជាង ៥០០.០០០​ផោន ក្នុង​មួយ​សប្តាហ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម