​នៅទីក្រុង​ហ្សឺ​ណែវ​សម្តេច​តេ​ជោ​ហ៊ុនសែន​ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ស្វ៊ីស​និង​សហភាព​អឺរ៉ុប​

632
ចែករម្លែក

ដោយៈតារារិទ្ធ(ភ្នំពេញ)​៖​ ពេល​អញ្ជើញ​ដល់ទី​ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ីស​ នៅឯ​សណ្ឋាគារ​ហ្គ្រេ​ន ខេ​ម​ភី​ន​ស្គី យេ​នី​វ៉ា ដែលជា​ទីកន្លែង​ស្នាក់អាស្រ័យ​បំពេញ​ការងារ​របស់សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ទីក្រុង​ហ្សឺ​ណែវ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បងប្អូន​សហគមន៍​ប្រជាពលរដ្ឋ​ខ្មែរ​និង​សិស្ស និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​សហព័ន្ធ​ស្វ៊ីស​និង​នៅ​សហភាព​អឺរ៉ុប​យ៉ាង​កុះករ​។​

​ប្រជាពលរដ្ឋ​ សិស្ស​និស្សិត​ខ្មែរ​ទាំងអស់​បាន​សម្ដែង​នូវ​ការគោរព​ស្រឡាញ់​និង​ការ​នឹករលឹក​យ៉ាង​ពន់ពេក​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែលជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​បំផុត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សម្តេច​បាន​ចំណាយ​នូវ​បញ្ញាញាណ​កម្លាំងកាយ ថាមពល និងពេលវេលា​ជាង​ពាក់កណ្តាលជីវិត​ក្នុង​ការបម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ ពិសេស​ការបម្រើ​ប្រជាពលរដ្ឋ​ដ៏​ស្មោះត្រង់​បំផុត​ក្នុង​ការពារ​យ៉ាង​ប្តូរផ្តាច់​រាល់​ការរំលោភបំពាន​នានា​ពីសំណាក់​បរទេស​មកលើ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ឯកភាព​ជាតិ និង​ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្នុង​រយៈពេល​ជាង​២​ទសវត្ស​ចុងក្រោយ​នេះ ។

​សូម​បញ្ជាក់ដែរថា​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចំណាយពេល​ប្រមាណ​៣០​នាទី​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​បំផុតជាមួយ​ប្រជាពលរដ្ឋ សិស្ស និស្សិត​ខ្មែរ ។ នៅក្នុង​វត្តមាន​ដ៏​កម្រ​នោះដែរ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថត​សែ​ល​ហ្វី​ជាមួយ​ប្រជាពលរដ្ឋ សិស្ស និស្សិត​ខ្មែរ​ទាំងអស់​ក្នុងមោទនភាព​ជាតិខ្មែ​រដែ​ល​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​គឺជា​កូនចៅ​តែមួយ ។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​មកដល់​ទឹកដី​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ីស​ដើម្បី​អញ្ជើញ​ចូលរួម​«​កិច្ចប្រជុំ​ត្រួតពិនិត្យឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ ២០១៩ និងអញ្ជើញ​ឡើង​ថ្លែង​សុន្ទរ​កថា​គន្លឹះ​ក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១​ នៃ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ព្រមទាំង​កិច្ច​សំខាន់ៗ​ជាច្រើន​ទៀត​» នា​រសៀល​ថ្ងៃទី ៣ ខែកក្កដា​ឆ្នាំ​២០១៩​នេះ ៕BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម