រថយន្តបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ​

562
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹងស្រា​បើក រថយន្ត​ហាយ​ឡែ​ន​ឌ័​រ មួយគ្រឿង ហើយ​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ ចំណែក​របាំង​ថ្ម​មិនមាន​រង​ការខូចខាត​នោះទេ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃ​អង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុច​មុខ​ស្ថានទូតជប៉ុន តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កណ្តាល​2A.9828​បើកបរ ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹងស្រា​ជោកជាំ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​គោលបំណង​ទៅផ្ទះ​នៅឯ​តាខ្មៅ​តែ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​បង្ក​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ​តែម្ដង ចំណែក​របាំង​ថ្ម​មិនមាន បាក់ បែក នោះទេ​។ តែ​ក្នុងករណីនេះ​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ​។​តែដោយសារ​ស្រវឹងស្រា ទើប​កូន​របស់​អ្នកបើក រថយន្ត​បង្ក ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​ដឹក​យកទៅ​មន្ទី​ពេទ្យ​ដើម្បី​បាញ់​សាប​ស្រា​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ឲ្យ​មក​ធ្វើការ​វាស់វែង​យក រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម