រាំ​មើលមុខ​គ្នា​ក្នុង​ក្លឹប​ចេញមក ក្រៅ​ដេញ​កាប់​ផ្អើល​សមត្ថកិច្ច​ទាំងយប់​

933
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ ក្មេងស្ទាវ​២​នាក់​រងរបួស​ធ្ងន់​មួយ ​ស្រាល​មួយ បន្ទាប់ពី​ជិះម៉ូតូ​លឿន​ទៅបុក​រថយន្ត​ពីក្រោយ ដោយសារ​ខ្លាច​ក្មេងស្ទាវ​មួយក្រុម​ទៀត​កាប់​ត្រូវ បង្ក​ការភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​:​៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​
​ពុធ ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់ចំណុច​ស្តុ​ប​ឌុយ​ម៉ិច ផ្លូវ​លេខ​១០៩ កែង​និង​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ទីមួយ​មានឈ្មោះ គា ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដេ​រកៅអី​សា​ឡុង នៅ​ជិត​ផ្សារ​អូរឫស្សី រស់នៅសង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​ជនរងគ្រោះ​ទី​២​ដែល​រងរបួស​ធ្ងន់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ។ អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ​1GV.6762 ។​

​យោងតាម​សម្តី​ក្មេងស្ទាវ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ​ដំបូង​ឡើយ​រូបគេ​និង​មិត្ត​ភ័​ក្ដិចំនួន​៨​នាក់​បាននាំគ្នា​ចូល​រាំលេង​ក្នុង​ក្លឹប ្គោល នៅ​ម្តុំ​ផ្សារ​ដី​ហុយ​ ។ពេលដែល​កំពុង​រាំលេង​រូបគាត់​ក៏​ក្រឡេក​ភ្នែក​មើលទៅ​ក្មេងស្ទាវ​មួយក្រុម​ទៀត​ដែលមាន​គ្នា​៧​ទៅ​៨​នាក់​រាំ​ក្បែរ​នោះ ហើយ​រូបគាត់​មិន​ចាប់​អារ​ម្ម​ណ៏​ថា​ពួកគេ​គុំ​វ៉ៃ​សោះ។

​ ខណៈពេលដែល​ចេញមក​វិញ​ពួកគាត់​ក៏​បែក​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន ចេញពី​ក្លឹប​ជិះម៉ូតូ​ឌ្រី​ម​សង់​បានបន្តិច ស្រាប់តែ​ក្រុមក្មេងស្ទាវ​នោះបាន​ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង​បាន​ដេញ​កាប់ ​រូបគេ​ទាំង​២​នាក់​បើក​រត់​ទាំង​ភ័យ​ស្លន់ស្លោ រហូតដល់​កន្លែងកើតហេតុ​ខាងលើ​ក៏​បុក​រថយន្ត​ព្រូស​មិន​ចាំ​ផ្លាក​លេខ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​មួយ​ស្រាល​មួយ ភ្លាមៗ​រថយន្ត​ដែល​ជនរងគ្រោះ​បុក​ក៏បាន​បើក​ចេញទៅ​បាត់ ព្រមទាំង​ក្មេងស្ទាវ​ដែល​ដេញ​កាប់​ក៏​បោះ​ដាវ​ចោល​ចំនួន​២​ដើម​នៅ​កន្លែងកើតហេតុ ។​ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះរ​ង​ការខូចខាត បែក​កុង​ទ័​រ​និង​បែកការ​ទែ​ម៉ា​ស៊ីន​ហូរ​ប្រេង​ចេញមកក្រៅ​ខូចខាត​យ៉ាងដំណំ​។​

​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ក៏​ឲ្យ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ទៅ​មន្ទី​ពេទ្យ​ព្យាបាល​ផង​ដែរ ​ដោយឡែក​ជនរងគ្រោះ​ម្នាក់ទៀត​ដែល​រងរបួស​ស្រាល​​ឲ្យ​​ទៅ​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​មនោ​រម្យ​ដើម្បី​សួរនាំកំណត់ ុខសញ្ញា​ជនសង្ស័យ តាម​ចាប់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម