វិ​សម្ពាធ​លើ​កោះ​ហៃណាំ​បានក្លាយ​ទៅជា​កូន​ព្យុះ​

559
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញ ៖ ​វិ​សម្ពាធ​TD នៅលើ​កោះ​ហៃណាំ កាលពី​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ បាន​វិ​វឌ្ឍទៅជា​កូន​ព្យុះ​ឈ្មោះ ម៉ាន់ ( Ts MUN)​នៅ​ព្រលប់​ថ្ងៃ​ដដែល​ដោយមាន​ដំណើរ​​ឆ្ពោះទៅ​ទិស​ខាងលិច​។​

​កូន​ព្យុះ​ម៉ាន់​ជា​ព្យុះ​១​បាន​ឡើងគោក​កាត់ ប្រទេស​វៀតណាម​ភាគ​ជើង​និង​ប្រទេស​ឡាវ​ មាន​ឥទ្ធិពល​ទឹកភ្លៀង​ច្រើន​ដល់​តំបន់​អាង​ទន្លេមេគង្គ​លើ​និង​ប្រទេស​កម្ពុជា​។​

​បណ្តា​ខេត្ត​ជាច្រើន​នៅ​កម្ពុ​ជាមាន​ភ្លៀង រលឹម ជា​ពិ​សស​ខេត្ត​ជាប់មាត់​សមុទ្រ​។ ខេត្តកំពង់ស្ពឺ កណ្តាល រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៣​ខែកក្កដា​មាន​ភ្លៀងរលឹម​រយៈពេល​យូរ ​រំខាន​ដល់​ការ​ដំណើរ​និង​ការលក់ដូរ​របស់​អាជីវ​ករ​ តែ​អំណោយផលល្អ​ដល់ការដាំដុះ​របស់​បងប្អូន​ប្រជាកសិករ​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម