ឃាត់​រថយន្ត​ដឹក​ជ្រូក​នាំ​ពី​វៀតណាម​ឆ្លង​ព្រំដែន​ខាងកើត​ទៅដល់​ខាងលិច​ប្រទេស

669
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​ពេទ្យសត្វ​ស្រុក​និង​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​សាច់​នាំ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ពី​ព្រំដែន​កម្ពុជា​វៀតណាម​នា​ខាងកើត​ទៅដល់​ព្រំដែន​កម្ពុជា ថៃ​ខាងលិច​ប្រទេស ដោយ​បារម្ភ​ឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ក​។​

​លោក​ហ៊ុយ​ទូច​ ប្រធានការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​ប្រាប់​សារព័ត៌​មាននៅ​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​ថា​:​ ការឃាត់​រថយន្ត​លួច​ឆ្លងដែន​ពី​វៀតណាម​បម្រុង​មក​ចែកចាយ​នៅ​បន្ទាយមានជ័យ​ត្រូវ​កម្លាំង​ជំនាញ​ឃាត់​ចាប់​កាលពី​សៀ​ល​ថ្ងៃទី​១​ខែ​កក្កដា​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវបំបែក​ក្នុងភូមិ​បន្ទាយឆ្មារ​កើត ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

រថយន្ត​១​គ្រឿង​បាន​ដឹក​ជ្រួក​សាច់​ចំនួន​៤០​ក្បាល​។​រថយន្ត​បាន​ដឹក​ជ្រូក​សាច់​ទាំងនេះ​ពី​ព្រំដែន​វៀតណាម​ជាទី​ដែល​ផ្ទុះ​ករណី​ជំងឺ​ប៉េ​ស្តិ៍​ជ្រូក​អា​ហ្វ្រិ​ក ​ហើយ​ឆ្លងកាត់​ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ​មកដល់​ខេត្តបន្ទាយមានជ័យ ។

​លោក​ហ៊ុយ ទូច បាន​បន្តថា : ចំពោះមុខ​មន្ត្រី​ពេទ្យ​បាន​ឃាត់​រថយន្ត​និង​អ្នកបើកបរ​ទុក​នៅ​ការិយាល័យ ហើយ​រក្សា​ជ្រូក​ទុក​មួយរយ​:​ពេល​តាម​វិធាន​ពេទ្យសត្វ​។​ក្នុង​នោះបាន​បូ​ម​ឈាមជ្រូក​យក​ធ្វើ​សំណាក​វិភាគ​បញ្ជូនទៅ​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ដើម្បី​ពិសោធន៍រ​កមេរ​រោគ​ចម្លង​នានា ​រួមទាំង​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​កដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ឬ​យ៉ាងណា​? ៕/Ha


រូបថត​:​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​សត្វ​ជ្រូក​សាច់​នាំ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ពី​ព្រំដែន​ខាងកើត​ទៅដល់​ខាងលិច​ប្រទេស : បារម្ភ​ឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ក ( រូប​: ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម