​សួនច្បារ​ក្រុង​តាខ្មៅ​ សឹង​ក្លាយជា​កន្លែង​បត់ជើងតូច​ដែលមាន​សាយភាយ​ក្លិន​ឆ្អេះឆ្អាប

572
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​កណ្តាល​៖​ក្រោយពី​លោក​នូ​សុវណ្ណ​រ៉ា ​ឡើងជា​អភិបាលក្រុង​តាខ្មៅ​ថ្មី​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​ឆ្នាំ​២០១៧​កន្លង ទៅ​ឃើញថា​ក្រុង​តាខ្មៅ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។​ប៉ុន្តែ​ក៏​នៅមាន​ចំណុច​មួយចំនួន​នៅ​ពុំទាន់​ធ្វើ​បានល្អ​។​ដូចជា​សួនច្បារ​ក្រុង​តាខ្មៅ​ ដែល​បច្ចុប្បន្ន​ក្លាយជា​កន្លែង​លក់ដូរ​ស្រា​ក្រឡុក ​ផ្ញើ​កង់ ​ម៉ូតូ​ប ាត់បង់​ស​ណ្ដា​ប់​ធ្នាប់ ​ក៏ដូចជា​បញ្ហា​អនាម័យ​។​ជាពិសេស​សឹង​ក្លាយជា​កន្លែង​បត់ជើងតូច​ដែលមាន​សាយភាយ​ក្លិនឆ្អេះ​ឆ្អាប​ជាដើម ។

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ChanPheasmart​ សរសេរថា​“​កន្លែង​ដែល​ដើរ​ហាត់ប្រាណ​និង​ជា​កន្លែង​ដែល​ក្មេងៗ​រត់​លេង​ ​តែ​ឥឡូវ​ប្រែ​ទៅជា​កន្លែង​លក់​និង​ជិះ​ម៉ូតូ​ទៅវិញ​”​។​ចំណែក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ThearyTaliya​និយាយថា​“​សំខាន់​មាត់​ស្ទឹង​ដែល​ខំ​ធ្វើ​ស្អាត​នេះ ​ក្លាយជា​កន្លែង​បាញ់នោម​យ៉ាង​ពេញទំហឹង​ដែល​ធ្វើឱ្យមាន​ក្លិនឆ្អេះ​យ៉ាងខ្លាំង​ពេល​ដើរកាត់​”​។​ពលរដ្ឋ​ខ្លះ​ចោទប្រកាន់​អាជ្ញាធរ​ថា​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​

​ទោះបីយ៉ាងណា​ អង្គភាព​ព័ត៌មាន​ព្យាយាម​ទាក់ទង​លោក​នូ​សុវណ្ណ​រ៉ា​ អភិបាលក្រុង​តាខ្មៅ​​ ដើម្បី​សុំ​ការឆ្លើយតប ​តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​តាខ្មៅ​សង្ឃឹមថា​អាជ្ញាធរ​នឹងមិន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ទាំង​នេះឡើយ ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម