ភ្លៀងខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ផ្ទះ​និង​រោង​ប្រាំ​ខ្នង​ដួលរលំ​​

672
ចែករម្លែក
ភ្លៀងខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ផ្ទះ​និង​រោង​ប្រាំ​ខ្នង​ដួលរលំ​​

​ដោយៈ ក​ង្រី​/​កំពង់ឆ្នាំង : ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ផ្ទះ​និង​រោង​ដួលរលំ​និង​ប៉ើង​ដំបូល​រង​ការខូចខាត​អស់​ប្រាំ​ខ្នង ។ ហេតុការណ៍​ភ្លៀង​លាយឡំ​ខ្យល់​និង​កន្ត្រាក់​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២ ខែកក្កដា ប៉ះ​លើ​ឃុំ​ចំនួន ប្រាំ​នៅក្នុង​ស្រុក​កំពង់ត្រឡាច​។​

​ប្រភព​បញ្ជាក់ថា ​នៅឃុំ​អំពិល​ទឹក​ផ្ទះ​របស់​ឈ្មោះ ញឹក ស្រ៊ន ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ​ ក្រុមប្រឹក្សាឃុំ​អំពិល​ទឹក របើក​ដំបូល​​។​នៅ​ឃុំ​ច្រេស រោង​វេទិកា​គណៈ​អ៊ី​ម៉ាំ​ខេត្ត​(​គ្លីនិក​មិត្តភាព​អាម៉េរិក​)​ទំហំ​៥​គុណ​៦ ម៉ែត្រ​រលំ​ទាំងស្រុង​និង​ផ្ទះមួយ​ខ្នងរ​បើក​ដំបូល និង​ធ្លាក់​ផ្ទះ​ពី​ជើង​សសរ​។​នៅឃុំ​ឈូកស ផ្ទះមួយ​ខ្នង​រលំ​ទាំងស្រុង​និង​ ​យ៉ាក​ផ្ទះ​មួយទៀត​ខូចខាតទាំងស្រុង ។​នៅ ឃុំ​ពា​នី តូប​លក់ដូរ​មួយ​របើក​ដំបូល​ទាំងស្រុង​។​នៅ​ឃុំ​ថ្ម​ឥដ្ឋ​៖ ផ្ទះមួយ​ខ្នង​រលំ​ទាំងស្រុង​។​


​នៅក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស ​សត្វ​ ស្លាប់​និង​រងរបួស​ទេ ។ នាយក​ប្រតិ​ប​ត្ត​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​លោក ប្រាក់​សោ​ភ​ណ្ឌ័ បាន​ឲ្យ​ដឹង​ថ្ងៃទី​៣​កក្កដា​២០១៩​នេះ​ថា​ ខាង​លោក​កំពុង​រៀបចំ​យក​សម្ភារ​យកទៅជួយ​ដល់​ពួកគាត់​ហើយ ៕​សរន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម