កីឡា​វាយ​កូន​បាល់ ៦ រូប នឹងចូលរួម​ប្រកួត​កីឡា សិស្ស​អាស៊ាន លើក​ទី​១១ នៅ​ឥណ្ឌូណេស៊ី​

831
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បញ្ជូន​កីឡាករ កីឡាការិនី ចំនួន ៦ រូប និង គ្រូបង្វឹក ២ រូប ទៅ​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា សិស្ស​អាស៊ាន លើក​ទី​១១ ឆ្នាំ​២០១៩ ( 11th ASEAN School Games 2019 ) ។​

​ព្រឹត្តិការណ៍​នេះ នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​១៧ ដល់ ២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ Semareng – Central Java ប្រទេស​ឥណ្ឌូណេស៊ី​។​

ទិដ្ឋភាព​ហ្វឹកហាត់​

​លោក ជា ពៅ អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​កីឡា​វាយ​កូន​បាល់ ចំនួន ៨ រូប រួមមាន​គ្រូបង្វឹក ចំនួន ២ រូប និង​កីឡាករ -​កីឡាការិនី ចំនួន ៦ រូប ក្នុងនោះ កីឡាការិនី ២ រូប និង​ទៅ​ចូលរួម​ពិនិត្យ និង​ប្រកួត លើ​វិ​ញ្ញា​វាយ​ទោល​បុរស​-​នារី វាយ​គូ​បុរស​-​នារី និង​វាយ​ក្រុម​បុរស​។​

​លោក​បាន​បន្តថា សម្រាប់​គ្រូបង្វឹក ចំនួន ២ រូប គឺ​លោក ឡុង ជំនិត គ្រូបង្វឹក លោក ឡុង សំនៀង គ្រូ​ជំនួយ ចំពោះ​កីឡាករ​វិញ មាន សម ដេ​វិត កីឡាករ ឃ្លាំង ពន្លក កីឡាករ ម៉ន ភក្តី កីឡាករ ទេព ណូ​ឡាន កីឡាការិនី ហូរ ស្រី​ណុ​ច និង​កីឡាការិនី ឈី​វ អ​ប្សា​រ៉ា​៕v

ទិដ្ឋភាព​ហ្វឹកហាត់​

ទីតាំងផ្សាយពាណិជ្ជកម្ម