៤០​នាក់​ត្រូវ​បា​សម្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​លើ​មជ្ឈមណ្ឌល​ជនភៀសខ្លួន​នៅ​លី​ប៊ី​

740
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស​៤០​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​តាម​អាកាស​ដែល​បាន​ធ្លាក់ចំ​មជ្ឈមណ្ឌល​ឃុំឃាំង​ជនភៀសខ្លួន​មួយ​នៅ​​ប្រទេស​លី​ប៊ី កាលពី​ថ្ងៃ​អង្គារ​ទី​២​កក្កដា​។​

​មនុស្ស​៨០​នាក់​ផ្សេង​ទៀត​ត្រូវបាន​រាយការណ៍​ថា​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​នេះ​ដែល​បាន​កើតឡើង​នៅ​កន្លែង​អគារ​មួយ នៅ​ជាយក្រុង​ទ្រី​ប៉ូ​លី ភាគ​ខាងកើត​​នៃ​ប្រទេស​នេះ​។​

​ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវបាន​សម្លាប់​នោះ ត្រូវបាន​រាយការណ៍​ថា​ជា​ជនអន្តោប្រវេសន៍​អាហ្វ្រិក​។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ប្រទេស​លី​ប៊ី​បាន​ក្លាយជា​កន្លែង​សំខាន់​មួយ​សម្រាប់​ជនអន្តោប្រវេសន៍​ដែល​ចង់​ធ្វើដំណើរ​ទៅ​អឺរ៉ុប​។​

​ប្រទេស​នេះ​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​អំពើ​ហិង្សា​និង​ការ​បែង​បាក់​គ្នា​ចាប់តាំងពី​លោក Muammar Gaddafi មេដឹកនាំ​កាន់អំណាច​យូរ​ឆ្នាំ​ត្រូវ​បាន​ទម្លាក់​ពី​អំណា​ចនិ​​ង​សម្លាប់​នៅ​ឆ្នាំ​២០១១​។​

​លោក Osama Ali អ្នកនាំពាក្យ​នៃ​ក្រុម​សង្គ្រោះ​បន្ទាន់ បាន​និយាយប្រាប់​សារព័ត៌មាន​AFP ជនអន្តោប្រវេសន៍​១២០​នាក់ បាន​កំពុង​ស្ថិត​នៅក្នុង​អគារ​មួយ ដែល​បាន​ត្រូវចំ​​ដោយ​ការវាយប្រហារ​នេះ​។​

​រដ្ឋាភិបាល​ឯកភាព​ជាតិ​(GNA) ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី លោក Fayez al-Serra បាន​ស្តីបន្ទោស កងទ័ព​ជាតិ​លី​ប៊ី​(LNA) ចំពោះ​ការវាយប្រហារ​នេះ នៅ​ទីក្រុង​Tajoura​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋាភិបាល​ឯកភាព​ជាតិ​(GNA)​នេះ​បាន​និយាយ​ថា​ការវាយប្រហារ​នេះ ត្រូវបាន “​គិតទុក​ជាមុន​” ហើយ​បាន​ប្រកាស​ថ្កោលទោស​ការ​វាយ​​ប្រហារ​នេះ​ជា “​បទឧក្រិដ្ឋ​ដ៏​ឃោរឃៅ​” ។​

​កងទ័ព​ជាតិ​លី​ប៊ី​(LNA)​ដែល​ន​ដឹកនាំ​ដោយ លោក Khalifa Haftar បាន​កំពុង​វាយ​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​ដែល​មាន​ភក្តីភាព​ចំពោះ​រដ្ឋាភិបាល ដែល​ត្រូវបាន​ទទួល​​ស្គាល់​ជា​អន្តរជាតិ​៕​ដោយ​៖​សុខា​/sn

ក្រុម​អ្នក​សង្គ្រោះ រកឃើញ​សាកសព​បន្ទាប់​ពី​ការវាយប្រហារ​តាម​អាកាស​ដែល​បាន​សម្លាប់​៤០​នាក់​នៅ​មណ្ឌល​ជនភៀសខ្លួន​នៅ​ទីក្រុង​Tajoura ប្រទេស​លី​ប៊ី​​

ទីតាំងផ្សាយពាណិជ្ជកម្ម