​​អ្នកក្រុង​ព្រះសីហនុ​មួយចំនួនកំពុង​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង​

764
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ចាប់ពី​យប់​រហូតមកដល់​ជិត​ថ្ងៃត្រង់​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ធ្វើឱ្យ​តំបន់​ទំនាប​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ​ដូចជា​ផ្នែក​ខ្លះ​នៅតាម​ផ្លូវ​ឯករាជ្យ​និង​ភូមិដ្ឋាន​ពលរដ្ឋ​ខ្លះទៀត​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​។​

លោកគ្រូ​អ្នកគ្រូ​តាម​សាលារៀន​ច្រើន​នាក់​បាន​ទូរស័ព្ទ​មក​ប្រាប់ថា​ថ្ងៃនេះ​សិស្ស​អវត្តមាន​ច្រើន​ដោយសារតែ​ធម្មជាតិ​មិន​អំណោយផល​មាន​ភ្លៀង​ធ្លាក់​ច្រើន​លិចលង់​លំនៅស្ថាន​របស់​ពួកគាត់​(​សិស្ស​)​។​

​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ម្នាក់​ថ្លែង​ក្នុង​លក្ខណ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់ថា មូលដ្ឋាន​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​គឺ​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​នេះ​តែម្តង​។​

ប្រភព​ដដែល​បាន​បន្តថា​មូលហេតុ​មកពី​ការសាងសង់​សំណង់​ធំៗ​គ្មាន​របៀប​កាកសំណល់​រឹង​រាវ​រាយប៉ាយ​គ្មាន​អ្នក​ហាមឃាត់​។ ជាពិសេស សំណង់ រំលោភ​លើ​ដងអូរ ប្រឡាយ បង្ហូរទឹក​គ្មាន​ច្បាប់ទម្លាប់​។​

​ប្រភព​ដដែល​សូម​សំណូមពរ​ដល់​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ទើប​ឡើង​ថ្មី​សូមជួយ​ចាត់ការ លើ​ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវទឹក​ផ្លូវថ្នល់​ផ្លូវលំ​ឱ្យបាន​ឆាប់រហ័ស​បន្តិច​ផង​។​បើ​ពុំ​នោះទេ​ទីក្រុង​ព្រះសីហនុ នៅតែ​ទទួលផល​អាស្រូវ​ដដែល​សំខាន់​គឺ​សំរាម​មិនអាច​ដោះស្រាយបាន​នៅឡើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម