គ្រួសារ​សព​នៅ​ខេត្តព្រៃវែង​ដែល​ស្លាប់​បាក់​អគារ​៧​ជាន់​ទទួល​ប្រាក់​ឧបត្ថមពី​រដ្ឋាភិបាល

646
ចែករម្លែក

ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​បន្ទាប់ពី​មាន​សប្បុរជន​នានា​ចូលរួម​ឧបត្ថម្ភ​និង​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ក៏បាន​ឧ​ត្ថ​ម្ភ​ចំនួន​១១​ម៉ឺន​ដុល្លារ​ដែរ​តាមរយៈ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ឱ្យមក​គ្រួសារ​សព​ដែល​ស្លាប់​ដោយសារ​បាក់​អគារ​កំពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​។​

​នៅ​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​លោក​សេង​ទៀង​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​លោកស្រី​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ​រួមជាមួយ​លោក​ជា​សុ​មេធី​អភិបាលខេត្ត​ព្រៃវែង​បាន​នាំយក​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរជន​ទាំង​នោះមក​ចែកជូន​ដល់​គ្រួសារ​សព​ចំនួន​៦​គ្រួសារ​មកពី​ស្រុក​បាភ្នំ​ដែល​ធ្វើ​នៅ​ធនាគារ​អេស៊ីលីដា​ខេត្តព្រៃវែង​តែម្ដង​។​

​នៅក្នុង​ឱកាស​នោះ​លោក​សេង​ទៀង​បាន​នាំយក​នូវ​សេចក្តី​នឹករលឹក​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ហើយ​សម្តេច​ពិតជា​មាន​ក្ដុក​ក្ដា​ល​ជាទីបំផុត​។​ក្រោយពី​ទទួលដំណឹង​ដ៏​សោកសៅ​អំពី​ការបាក់​រលំ​អាគារ​ក្រុងព្រះសីហនុ ដែល​បាន​បណ្តាល​ឱ្យស្លាប់​២៨​នាក់ និង​របួស​២៤​នាក់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ​។​

​គ្រួសារ​សព​ទាំង​៦​ក្នុងនោះ​រួមមាន​៖-​ឈ្មោះ​ស៊ឹម​មន​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​។​ឈ្មោះ​ភួ​ន​ផាន់​ណា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​ឈ្មោះ​ឆេង​ចិ​ន្ថា​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​។​ឈ្មោះ​ឆុន​ឃាន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​ឈ្មោះ​សយ​ម៉ៅ​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ទាំង​៥​នាក់​រស់នៅ​ភូមិ​ត្រពាំង​សាលាឃុំ​ឈើកាច​ស្រុក​បាភ្នំ​។​

ឈ្មោះ​ឃុ​ត​ចាន់​ដេវីត​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​មាត់ព្រៃ​ឃុំ​ជើងភ្នំ​ស្រុក​បាភ្នំ​។​ក្នុងនោះ​គ្រួសារ​សព​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៨២.៩២៩​ដុល្លារ​អាមេរិក​និង​អ្នករងរបួស​ចំនួន​៥​នាក់​ទទួលបាន​១​ម៉ី​ន​ដុល្លារ​អាមេរិក​។​
​សូម​រំលឹកថា​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០១៩​មាន​ករណី​បាក់​អាគារ​កំពស់​៧​ជាន់ នៅ​ក្រុងព្រះសីហនុ បណ្ដាល​ឲ្យ​ស្លាប់​២៨​នាក់​និង​របួស​២៤​នាក់​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ