តារាសម្តែង ភិន សុដាលីស ពេញ ចិត្តឈុតខ្មោច ក្នុងរឿង «ព្រលឹង»

652
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
សម្រាប់ដើមឆ្នាំ២០១៩នេះ ផលិតកម្មមហាហង្ស សម្រេចលទ្ធផល បាន ចេញ រឿង ពីររឿង ដែលមានស្នាដៃល្អ និងអាចរកប្រាក់ចំណូលខ្ពស់ជាងគេ រួចមក ហើយ នូវស្នាដៃរឿង ដែលទើបតែផលិតក្តៅៗនេះ គឺរឿង (ផ្ទះចុងភូមិ)​ ដែលជារឿង រកចំណូលបានខ្ពស់ ចំណែកផលិតករសង្ឃឹមថា និងអាចរកចំណូល ខ្ពស់ដូចគ្នា ជាមួយ និងរឿងថ្មី ដែលទើបតែសម្ពោធ ដាក់ដំណើរការបញ្ចាំង កាលពីល្ងាចថ្ងៃទី២ កក្កដា ២០១៩ នៅផ្សារទំនើបអ៊ីអន២ សែនសុខ ក្រោមវត្តមាន តារាសម្តែង ជាច្រើន ដួង។

ថ្លែងក្នុងពិធីសម្ពោធ រឿង «ព្រលឹង» លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស បានថ្លែងថា រឿង «ព្រលឹង» បានដំណើរការថតប្រហែលជិតមួយឆ្នាំទម្រាំ សម្រេចលទ្ធផលដូចការចង់បាន។ លោកថា រឿងនេះ ចូលរួមសហការពីអ្នកល្បីៗក្នុង វិស័យភាពយន្ត ជាពិសេសរឿងខ្មោចបែបនេះ ក៏មានអ្នកតុបតែងមុខជាពីអ្នក Make up លោក រ៉ូណាន់ អ្នកតុបតែងមុខខ្មោចដ៏ល្បីផងដែរ។

ចាងហ្វាងផលិតកម្មរូបនេះ បន្តថា រឿង ព្រលឹង គឺមានគ្រប់ឈុតឆាកទាំងអស់ ពោល គឺ ចាប់តាំងពីចាប់ផ្តើមថតដំបូង រហូតចុងបញ្ចប់នៃរឿងតែម្តង។

ចំណែកតារាសម្តែងស្រីអ្នកនាង ភិន សុដាលីស ក៏បានបញ្ជាក់ថា រឿងនេះ គឺអ្នក នាង ពេញចិត្តប្លង់តួអង្គខ្មោចជាងគេ នាងថា ដោយសារតែម្តងនេះ តួរខ្មោចពិតជាព្រឺ ព្រួចមែនទែន ដោយសារតែអ្នកផាត់មុខខ្មោចពិតជាមានជំនាញដែលនាងបញ្ជាក់ថា នាងពិតជាពេញចិត្តឈុតខ្មោចជាងគេ ក្នុងរឿងព្រលឹងនេះ៕

ទីតាំងផ្សាយពាណិជ្ជកម្ម