ពស់ថ្លាន់​ចំនួន​មួយ​ក្បាល​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់ឲ្យ​អាជ្ញាធរ​សង្កាត់​ភ្នំពេញ​ថ្មី​

549
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ នេះ​ជា​ទឹកចិត្ត​ដ៏​ល្អ​មួយ រួមចំណែក​ក្នុង​កិច្ចការពារ អភិរក្ស​សត្វព្រៃ ប្រជាពលរដ្ឋ​ចាប់បាន ពស់ថ្លាន់​ចំនួន​មួយ​ក្បាល ហើយ​បាន​យកមក​ប្រគល់ អោយ​អាជ្ញាធរ​សង្កាត់​ទុក​ប្រគល់​បន្តទៅ​អោយ​ខាង​មន្ត្រី​អភិរក្ស​សត្វព្រៃ​យកទៅ​អភិរក្ស​នៅ​តំបន់​សួនសត្វ​ភ្នំ​តា​ម៉ៅ​កាលពី​ព្រឹក ថ្ងៃទី​០៣ ​ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​ក្រោយពី​ចាប់​សត្វ​ពស់ថ្លាន់ បាន​មួយ​ក្បាល ពលរដ្ឋ​នាំគ្នា​យកទៅ​ប្រគល់ ជូន​អាជ្ញាធរ​សង្កាត់​ភ្នំពេញ​ថ្មី ដើម្បី​រងចាំ​ខាង​អង្គការ​អភិរក្ស​សត្វព្រៃ មក​ទទួល​យកទៅ​រក្សា​ទុក ទីកន្លែង​មាន​សុ​វត្តិភាព ជៀសវាង​ធ្លាក់​ទៅលើ ដៃ​ជនខិលខូច យកទៅ​ធ្វើជា​ជំនួញ ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់។

​អាជ្ញាធរ​បន្តថា ពស់ថ្លាន់​ទាំងនេះ ដោយ សារ​​អស់​ទីជម្រក រស់នៅ​តាម​ដី​វាល​ទំនេរ ឡូត៍ ប្រឡាយ មួយចំនួន​ត្រូវបាន ចាក់ដី​លប់​បំពេញ សាងសង់​សំណង់​ផ្សេងៗ ទើប​សត្វ​ពស់​ទាំងនោះ អស់​ជម្រក វា​ចេញ​ឡើង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ឃើញ ក៏​ចាប់​រួច​យកមក​ប្រគល់ អោយ​អាជ្ញាធរ​សង្កាត់​ភ្នំពេញ​ថ្មី​កាលពី​ព្រឹក​ថ្ងៃទី​០៣ កក្កដា ២០១៩​នេះ កន្លងមក​ពស់ថ្លាន់​ចំនួន ៤៥ ក្បាល​ហើយ​ត្រូវបាន​អាជ្ញាធរ​សង្កាត់​ប្រគល់អោយ​ខាង​មន្ត្រី​អភិរក្ស​សត្វព្រៃ​យកទៅ​អភិរក្ស​នៅ​តំបន់​សួនសត្វ​ភ្នំ​តា​ម៉ៅ​ផង​ដែល​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម