យុវជន​៣០០​នាក់​នៅ​កោះកុង ទទួល​ចំណេះដឹង​បន្ថែម​ពី​ផលប៉ះពាល់​គ្រឿងញៀន ជម្ងឺ​កាមរោគ​និង​គ្រោះថ្នាក់​ចរាចរណ៍​

632
ចែករម្លែក

ដោយ​:​សុ​ផានី​តា/​កោះកុង ​៖ យុវ​សិស្ស​មិនតិចជាង​៣០០​នាក់​ទេ បាន​ស្វែង​យល់ដឹង​បន្ថែម​ពី​ផលប៉ះពាល់​ដោយសារ គ្រឿងញៀន ជម្ងឺអេដស៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​រដ្ឋាភិបាល និង​ក្រសួង​ជំនាញ​ពាក់ព័ន្ធ កំពុងមាន​ក្តី​ព្រួយបារម្ភ និង​ដោះស្រាយ​ជា​រៀងរាល់ថ្ងៃ​។​

​វគ្គ​សិក្សាអប់រំ​នេះ ធ្វើឡើង​ក្រោម​កិច្ចសម្របសម្រួល​ដោយ​អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​៣ ខែកក្កដា នេះ ក្នុង​គោលដៅ​ដើម្បីអោយ​យុវជន​មានចំណេះដឹង​ជម្រៅ ជ្រះ និង​វិធីសាស្ត្រ​ទប់ស្កាត់​ការពារ​ខ្លួន​មិន​លង់​ទៅ​ការសេព​គ្រឿងញៀន ភ្លឺ​ត​ភ្លើន​រឿង​ស្នេហា​ទាំង​ខ្លួន​នៅ​វ័យ​ខ្ចី ពិសេស​ត្រូវគោរព​ច្បាប់​ចរាចរណ៍​នៅពេល​បើកបរ​តាម​ដងផ្លូវ​សាធារណៈ​។​

​យុវជន ភឿន សុ​ភ័​ត្រា និង​យុវតី ស៊ីម ឆ​យី ជា​សិស្ស​នៅ​វិទ្យាល័យ​កោះកុង បានលើកឡើង​នៅ​ថ្ងៃទី​៣ ខែកក្កដា នេះ​ថា ពួកគេ​ពិតជា​រីករាយ​នឹង​ទទួលយក​ចំណេះដឹង​អប់រំ​ថ្មី ពិសេស​ប៉ះពាល់​គ្រឿងញៀន និង​ជម្ងឺអេដស៍​តែម្តង​។

យុវជន​ទាំងពីរ មើលឃើញថា បច្ចុប្បន្ន​យុវជន​មួយចំនួន បាន​លង់ខ្លួន​សេព​គ្រឿងញៀន​ភ្លេច​រៀនសូត្រ និង​រឿង​អនាគត​របស់ខ្លួន ខណៈ​សង្គមជាតិ​កំពុង​ត្រូវការ​ធនធានមនុស្ស សម្រាប់​ការ​អ​ភី​វឌ្ឍន៍ សេដ្ឋកិច្ច តែ​ពួកគេ​បែរជា​គិត​ខុស​ទៅ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នាំទុក្ខ​ដល់​គ្រួសារ​តាមរយៈ​ការអូសទាញ ពី​ក្រុមយុវជន​ជា​មិត្តភក្តិ​មិនល្អ​។​

​ក្រុមយុវជន​ទាំងពីរ​នាក់ បន្ថែមថា ក្នុងនាម​ពួកគេ​ជា​យុវជន​នៅ​ខេត្តកោះកុង ពួកគេ​ចែករំលែក​ចំណេះដឹង​អប់រំ​ដែល​ទទួលបាន​ទៅកាន់​មិត្តភក្តិ ឬ​យុវជន​ដ៏ទៃទៀត អោយបាន​ដឹង​ពី​ផល​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ជម្ងឺអេដស៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ករណី​ខ្វះ​ការប្រុងប្រយ័ត្ន​។ ទន្ទឹម​នោះ ពួកគេ ចង់ឱ្យ​អាជ្ញាធរ​ជំនាញ បន្ត​ផ្សព្វផ្សាយ​អប់រំ​ពី​ផល​គ្រោះថ្នាក់​ទាំង​៣​ខាងលើ​ទៅកាន់​យុវជន​ដ៏ទៃទៀត អោយបាន​ច្រើន​។​

លោកជំទាវ ស្រូ​យ សុជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​យុវជន បានឱ្យដឹងថា យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត ដូច្នេះ​ទើប​ក្រសួង​ផ្តល់ ឱកាស​អោយ​ពួកគេ​បាន​យល់ដឹង​ពី​តម្លៃ​ខ្លួន តាមរយៈ​ការខិតខំ​សិក្សា​រៀន​។ ដោយ​មិនត្រូវ​ទៅ​ប្រព្រឹត្ត​អំពើ​មិន​គប្បី ដូចជា​សេព​គ្រឿងញៀន ឬ​កើត​ជម្ងឺអេដស៍​នោះឡើយ​។​

លោកជំទាវ​អគ្គនាយក​យុវជន ពន្យល់​ទៀតថា បើប្រសិន​យុវជន ពុំមាន​ចំណេះដឹង​ជ្រៅជ្រះ និង​មាន​វិធីសាស្ត្រ​ការពារ​ទប់ស្កាត់​មិន​លង់ខ្លួន​ទៅប្រើ​ប្រាស់​គ្រឿងញៀន ហើយ​ឆ្លង​ជម្ងឺ​កាមរោគ​នោះ​។ វា​ជា​កត្តា​គ្រោះថ្នាក់​ដល់​យុវជន​ជំនាន់​ក្រោយ និង​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ន៍ស​ង្គ​ម​ជាតិ​។​

ខុសពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​ទេ លោកស្រី ឈុន រ៉ាវុធ អភិបាលរង​ខេត្តកោះកុង លើកឡើងថា ព្រោះតែ​មើលឃើញ​ពី​ភាព​ប្រឈម និង​ងាយ​រងគ្រោះថ្នាក់​របស់​យុវជន​កម្ពុជា ទើប​អាជ្ញាធរខេត្ត សហការ​ជាមួយ​ក្រសួង​អប់រំ​ផ្តោត​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ការផ្សព្វផ្សាយ​អប់រំ​ដល់​ពួកគេ ដើម្បី​ចៀស​ផុតពី​អំពើ​ដែល​សង្គមជាតិ​កំពុង​ព្រួយបារម្ភ​។
​ពាក់ព័ន្ធ​នឹង​ជម្ងឺអេដស៍​មិន​ឆ្លង​រីក​រាលដាល​ខេត្ត មណ្ឌល​សេវា​ព្យាបាល និង​តេស្ត​ឈាម​ស្វែង​មេរោគ​អេដស៍​ផងដែរ​។ លោកស្រី​ក៏​ស្នើ​ជាថ្មី​ម្តងទៀត ដល់​ពលរដ្ឋ និង​យុវជន​ខេត្តកោះកុង​ទាំងអស់ រួមគ្នា គោរព​ច្បាប់​ចរាចរណ៍ ដោយ​ពាក់មួក​សុវត្ថិភាព ដាក់​ខ្សែ​វ៉ា​ត់ មិន​ផឹក​គ្រឿង​ស្រវឹង ឬ​បើក​ហួស​ល្បឿន កំណត់​នោះឡើយ​។​

គួរ​បញ្ជាក់ថា ប្រធានបទ​ចំនួន​៣ ដែល​ក្រសួង​អប់រំ និង​អាជ្ញាធរខេត្ត ផ្សព្វផ្សាយ​អប់រំ​ដល់​យុវជន​នៅពេលនេះ គឺជា​បញ្ហា​ដែល​រដ្ឋាភិបាល​ព្រួយបារម្ភ​ការគ្រោះថ្នាក់​ដល់​យុវជន​ដែល​ធនធានមនុស្ស​ដ៏​សំខាន់ សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ នាបច្ចុប្បន្ន​។ ក្រៅពី​ការបារម្ភ រដ្ឋាភិបាល​ក្រសួង ស្ថាប័ន មាន​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ជា​បន្តបន្ទាប់​នៅតាម​ច្រកព្រំដែន ពិសេស​ទីតាំង​ផលិត ឬ​អ្នក​ចរាចរណ៍​ជួញដូរ​តាម​ហាង​សេវា​កម្សាន្ត​នានា​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម