រថយន្ត​ធុន​ធំ​ដឹកទំនិញ​បើក​ឡើង​ខឿន​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​

596
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ​ដឹកទំនិញ​រេ​ចង្កូត​ឡើង​សួនច្បារ​ ជ្រុល​ទៅបុក​បង្គោល​បំភ្លឺ​ផ្លូវ​បាក់​រាប់​ដល់​ដី​អស់​មួ​យ៊​ដើម ចំណែក​រថយន្ត​រង​ការ​ខូច​ខាត់​យ៉ាងដំណំ សំណាង​គ្មាន​អ្នករបួស​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​៥​នឹង​៣០​នាទី​ថ្ងៃទី​០៣​ ខែកក្កដា ​ឆ្នាំ​២០១៩ ស្ថិតនៅតាម​ប​ណ្ថោ​យ​ផ្លូវ​២១៧​សង្កាត់​ដង្កោ ខណ្ឌដង្កោ រា​ធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ម៉ាក​KAI ពណ៌​សរ​ពាក់​ស្លាក​លេខ​កំពង់ចាម​3A-5740​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មកដល់​កន្លែងកើតហេតុ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ងោក​មួយភាំង ​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ឡើង​ឃឿន​សួនច្បារ​ជ្រុល​ទៅបុក​បង្គោល​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម​ ហើយ​រថយន្ត​រង​ការខូចខាត​ខាងមុខ​យ៉ាងដំណំ សំណាង​គ្មាន​អ្នករបួស ចំណែក​អ្នកបើកបរ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះមក​ធ្វើការ​វាស់វែង​យក រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម