ការចុះ​ទប់ស្កាត់​បទល្មើស​កាប់​ដើមឈើ​នៅ​ខ្នង​បារាយណ៍​ខាងលិច​

504
ចែករម្លែក

ដោយ​:បាយ័ន/​សៀមរាប ៖ ក្រុមការងារ​អភិរក្ស​ព្រៃឈើ​នៃ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​និង​សហប្រតិបត្តិការ សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់ការពារទេសភាព​អង្គរ នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​ការខ្នង​បារាយណ៍​ខាងលិច អាជ្ញាធរ​ភូមិ​បន្ទាយ​ឈើ កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​បាន​ចុះ​បង្ការ​និង​ទប់ស្កាត់​បទល្មើស​ករណី​កាប់​ដើម​ត្រ​សេក​មួយ​ដើម ស្ថិតនៅ​ខាងត្បូង​វត្ត​ស្វាយ​រមៀត ភូមិ​បន្ទាយ​ឈើ សង្កាត់​ទឹក​វិល ក្រុង​-​ខេត្តសៀមរាប​។​

ករណី​បទល្មើស​ខាងលើ​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​ឈ្មោះ ហ៊ត់ យ៉​ន់ មាន​ទីលំនៅ​ត្រង់ចំណុច​កើតហេតុ ហើយ​ក្នុង​ប្រតិបត្តិការ​នេះ ក្រុមការងារ​បាន​ដកហូត​វត្ថុតាង និង​បាន​ហៅ​ជន​ខាងលើ​ទៅ​បំភ្លឺ​នៅ​ស្នាក់ការ​តំបន់ការពារទេសភាព​អង្គរ​នៃ​មន្ទី​បរិស្ថាន​ខេត្តសៀមរាប​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​។​

អាជ្ញាធរ​ជាតិ​អប្សរា​សូម​ជម្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ប៉ះពាល់​ដើមឈើ​ក្នុង​តំបន់​អង្គរ​ឡើយ ព្រោះ​ជា​សកម្មភាព​ល្មើសច្បាប់​។ ក្នុងករណី​ដែល​ដើមឈើ​ទាំងនោះ​អាច​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ ឬ​ផ្ទះសម្បែង​របស់ខ្លួន សុំ​ធ្វើការ​ទំនាក់ទំនង​មក​អាជ្ញាធរ​ជាតិ​អប្សរា ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ក៏ដូចជា​រក​ដំណោះស្រាយ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម