អ៊ីរ៉ង់​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើងការ ក្រោយ​អាម៉េរិក​ព្រលយ​អំពី​អាវុធ​លឿន​ជាង​សម្លេង​

1478
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​តេ​អេ​រ៉ង់​កាន់តែ​ឆ្លើយឆ្លង​សម្តី​គឃ្លើនៗ​ដាក់​គ្នា​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដែល​នៅ​ទី​បំផុត​អាច​នាំ​ដល់​ជម្លោះ​ធំ​មួយ​។​

​ការសំរេចចិត្ត​របស់​អ៊ីរ៉ង់​ដើម្បី​ចាប់ផ្តើម​ចម្រាញ់​សា​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ដោយ​បំពាន​លក្ខខណ្ឌ​ក្នុង​កិច្ចព្រមព្រៀង​នុយ​គ្លរ​អ៊ែរ​ជាមួយ​មហាអំណាច​ពិភពលោក​មាន​ន័យ​ថា​លទ្ធភាព​​នៃ​ការផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​នៅតែមាន ។​ឥឡូវ​កងទ័ព​ជើង​ទឹក​អាម៉េរិក​បាន​បញ្ចេញ​អោយដឹងថា ខ្លួន​ត្រៀម​នឹង​ធ្វើ​បច្ចុប្បន្នភាព​នាវាចម្បាំង​របស់ខ្លួន ដោយ​ពាក់​សព្វាវុធ​​លឿន​ជាង​សម្លេង ក្នុង​បំណង​ទប់ទល់​នឹង​រុស្ស៊ី​និង​ចិន​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដឹង​ថា​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​មិន​ត្រឹមតែ​ជា​សង្គ្រា​មមួយ​រវាង​ប្រទេស​២ តែ​រវាង​សម្ពន្ធភាព​២​ផងដែរ​។​

​ចិន​និង​រុស្ស៊ី ដែល​សុទ្ធតែ​ជា​សម្ពន្ធមិត្ត​របស់​អ៊ីរ៉ង់ បាន​ជួយ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ការពារ​ជាតិ​របស់​អ៊ីរ៉ង់ ដើម្បី​ទប់​ទ​លើ​នឹង​ការ​គំរាម​ណាមួយ​ពី​នាវាចម្បាំង​អាម៉េរិក​។​ប្រមុខ​​បញ្ជាការ​ប្រព័ន្ធ​សមុទ្រ​នៃ​កងទ័ពជើងទឹក​អាម៉េរិក លោក​ថូ​ម៉ាស ម័​រ បាន​ព្រមាន​ថា អាម៉េរិក​ត្រូវការ​បង្កើន​សមត្ថភាព​កាំជ្រួច​ផ្ទាល់​របស់​ខ្លួន​នៅក្នុង​តំបន់​។​

​លោក​ថា ទម្រ​បាញ់​កាំជ្រួច​បច្ចេកវិទ្យា​ខ្ពស់​អាច​ត្រូវ​បន្ថែម​លើ​កង​នាវា​ពិឃាត​។​

​កាំជ្រួច​លឿន​ជាង​សម្លេង​បច្ចុប្បន្ន អាច​ហោះ​៦.១៧៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មានន័យថា សូម្បី​តែ​នាវា​អាម៉េរិក​ចត​នៅ​មហាសមុទ្រ​អា​ត្លង់​ទិក ក៏​វា​នៅតែ​អាច​វាយប្រហារ​ដល់​​អ៊ីរ៉ង់​ដោយ​ប្រើ​ពេល​មិន​ច្រើន​ទេ​។​

​យោង​តាម​នាយទាហាន​នាវាមុជទឹក​ចូលនិវត្តន៍​លោក ថូ​ម៉ាស កាឡេ​ន​ឌ័​រ សព្វាវុធ​ទាំងនេះ​នឹង​ត្រូវ​ដាក់​នៅ​តាម​នាវាមុជទឹក​មុនគេ តែ​ក្រោយមក​នឹង​ត្រូវ​ដាក់​លើ​នាវា​លើទឹក​។​

​នាវា​ពិឃាត​ធុន​Arleigh-Burke ឥឡូវ​បំពាក់​កាំ​ជ្រួច​Tomahawk ដែល​ងាយ​នឹង​ស្ទាក់​វាយប្រហារ​ដោយ​កងការពារ​អាកាស​រុស្ស៊ី​និង​ចិន​។​

​កាលពី​ខែ​មុន​ក្រុមហ៊ុន​ម៉ៅការ​ផលិត​អាវុធ​សំរាប់​យោធា​អាម៉េរិក​Raytheon​បាន​បញ្ចេញ​សព្វាវុធ​លឿន​ជាង​សម្លេង​ថ្មី​មួយ ដែល​អាច​ហោះ​កាត់​ខែល​ការពារ​រុស្ស៊ី​និង​ចិន​។​

​ព័ត៌មាន​អំពី​សព្វាវុធ​ថ្មី​របស់​អាម៉េរិក​នេះ​បាន​កើតឡើង​ចំ​ពេល​បណ្តា​មូលដ្ឋាន​អ៊ីរ៉ង់​នៅ​ស៊ី​រី រង​ការវាយប្រហារ​ពី​យន្តហោះ​អ៊ីស្រាអែល​៕​ប្រែ​សម្រួល​៖​វាសនា​

ការបញ្ចេញ​ព័ត៌មាន​អំពី​សព្វាវុធ​ថ្មី ជា​សារ​ព្រមាន​មួយ​ទៅកាន់​ប្រធានាធិបតី​អ៊ីរ៉ង់

ទីតាំងផ្សាយពាណិជ្ជកម្ម