​ផ្ទះ​ពលរដ្ឋ​២​ខ្នង​ឆេះ​ស្ទើរ​ទាំងស្រុង​នឹង​ខូចខាត​ទ្រព្យ​ស​ម្បិ​ត្ត​ជាច្រើន​នៅ​ស្រុក​ស្នួល​

534
ចែករម្លែក

​ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​ដោយ​ខូចខាត​ទ្រព្យ​ស​ម្បិ​ត្ត​ជាច្រើន​។​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​ស្ថិតនៅ​ផ្សារ​ស្នួល​ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​វេលា​ម៉ោងជាង​៤​ទាបភ្លឺ​ចូល​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​។​

​លោក​គង់ គឹម​នី អភិបាលស្រុក​ស្នួល​បានឱ្យដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ​១៖​ឈ្មោះ ឌឿ​ន ស្រីមុំ​ផ្ទះ​ទំហំ​៤ គុណ​១២​ម៉ែត្រ សង់​អំពី​ផ្ម ដំបូល​ប្រក​ដែក និង​ម៉ូតូ​មួយគ្រឿង​ឆេះ​ទាំងស្រុង​។​២៖​ឈ្មោះ សុខ ហេង ភេទ​ស្រី ផ្ទះ​ទំហំ​៧​គុណ​៩​ម៉ែត្រ ថ្ម​ខាងក្រោម​ឈើ​ពីលើ​ឆេះ​ទាំងស្រុង​និង​ខូច​ខាត់​ទ្រព្យ​ស​ម្បិ​ត្ត​ទាំងអស់ តែ​មិនទាន់​ដឹង​ចំនួន​និង​តូប​កាត់សក់​ឈ្មោះ​ធឿន​ប៊ុន​រី​ទំហំ​២,៥​គុណ​៤​ម៉ែត្រ ។​

​ករណី​អគ្គិភ័យ​ឆាប់ឆេះ​នេះ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ចេញពី​តូប​កាត់សក់​ខណៈពេល​ម្ចាស់​មិន​នៅ ហើយ​ហេតុការណ៍​នេះ​មិន​បណ្ដាលឱ្យមាន​អ្នករងរបួស​នោះទេ​។​

​លោក អភិបាលស្រុក​រូបនោះ​បាន​បញ្ជាក់ថា​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​លោក​និង​លោក​លន់​ផាត ស្នងការ​នគរបាល​ខេត្ត​ដឹកនាំ​កម្លាំង​ចុះជួយ​អន្តរា​គម​ន៏​ពន្លត់​អគ្គិភ័យ​ដោយ​យក​រថយន្ដ​ពន្លត់​អគ្គិភ័យ​នគរបាល​ស្រុក​ស្នួល​និង​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ជួយ​បាញ់​ពន្លត់​អស់​ទឹកជា​ច្រើន​ឡាន​ទើប​រលត់​ទាំងស្រុង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម