​រដ្ឋមន្ត្រី​ស្តី​ទីវ​ង្សី​វិស្សុត​!​ការវិនិយោគ​សាធារណៈ​នៅ​កម្ពុ​ជាមាន​ទំហំ​កើន​ឡើងដល់​ប្រមាណ​៨​ភាគរយ​នៃ​ផសស​

527
ចែករម្លែក

​ដោយ​ស៊ា​ថាំង​/​ភ្នំពេញៈ​លោក​វ​ង្សី​វិស្សុត​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈកា​លពី​ថ្ងៃទី​២​កក្កដា​ឆ្នាំ​២០១៩​ថា​ការវិនិយោគ​សាធារណៈ​នៅ​កម្ពុជា​កំពុងមាន​ទំហំ​កើន​ឡើងដល់​ប្រមាណ​៨​ភាគរយ នៃ ផសស​។​

​ក្នុងនោះ​១/៣​បាន​ពី​ថវិកាជាតិ​និង​២/៣​ទៀត​បានមកពី​ដៃគូ​អភិវឌ្ឍន៍​ដែលជា​ឥណទាន​សម្បទាន​និង​ហិរញ្ញប្បទាន​ឥត​សំណង​ហើយ​ទំហំ​នៃ​ការវិនិយោគ​នេះ​ចេះតែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​នៅ​ចុងឆ្នាំ​២០១៩​នេះ​រាជរដ្ឋាភិបាល​គ្រោង​នឹងដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨-២០២៥​និង​ដើម្បី​បំពេញ​ភាព​គ្រប់​ជ្រុងជ្រោយ​និង​ភាព​ពេញលេញ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​។​

​កាលពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​លោក​វ​ង្សី​វិស្សុត​និង​អ្នកស្រី​SarahZhou​ប្រធាន​ស្ថាន​តំណាង​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ​ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​និង​ដោយមាន​ការចូលរួម​ពី តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​, និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​។​

​លោក​វ​ង្សី​វិស្សុត​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មានប្រសាសន៍ថា​គោលបំណង​សិក្ខាសាលា​រយៈពេល​២​ថ្ងៃនេះ​គឺ​មិន​ត្រឹមតែ​ប្រមូល​ធាតុ​ចូល​លើ​ការរៀបចំ​សេចក្តីព្រាង​ឯកសារ​ក្របខ័ណ្ឌ​ទស្សនាទាន​ស្តីពី​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ​ឆ្នាំ​២០១៩=២០២៥​ប៉ុណ្ណោះ​ទេ​។​

ប៉ុន្តែ​ថែមទាំង​ជាការ​សិក្សា​ស្វែង​បន្ថែម​អំពី​វិធីសាស្ត្រ​វាយតម្លៃ​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈរ​បស់​IMF​ដែល​នឹង​ផ្តល់នូវ​ឱកាស​ដល់​សិក្ខាកាម​ទាំងអស់​នូវ​ចំណេះដឹង​និង​ចំណេះធ្វើ​ព្រមទាំង​ការអនុវត្តន៍​មួយចំនួន​ដែល​ស្របតាម​លក្ខខណ្ឌ និង​បរិការណ៍​កម្ពុជា តាម​អភិក្រម “​រៀន​ផង​-​ធ្វើ​ផង​” ។​

​លោក​រដ្ឋមន្ត្រី​ស្តីទី​បាន​ថ្លែងថា​ការវិនិយោគ​សាធារណៈ​បាន​បំពេញ​តួនាទី​ជា​មធ្យោបាយ​យ៉ាងសំខាន់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​និង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​-​សង្គម​ផ្សេងទៀត​ដែលជា​មូលដ្ឋានគ្រឹះ​ចាំបាច់​សម្រាប់​ការស្តារ​,​កសាង​,​និង​អភិវឌ្ឍ​ប្រទេស​។​

លោក​បាន​ថ្លែងថា​ការវិនិយោគ​សាធារណៈ​នៅ​កម្ពុជា​ត្រូវបាន​ចាប់ផ្តើម​ពី​ដំណាក់កាល​ដំបូង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​ក៏ប៉ុន្តែ​ពេលនោះ​គឺ​កម្ពុជា​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ពី​ដៃគូ​អភិវឌ្ឍន៍​។ ។​

ប៉ុន្តែ​ក្រោយមក​នៅក្នុង​ទសវត្ស​ឆ្នាំ​២០០០​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​រាជ​រដ្ឋាភិបាល​និង​ក្នុង​ស្មារតី​នៃ​ការពង្រឹង​ភាពជា​ម្ចាស់​លើ​កិច្ច​អភិវឌ្ឍ​,​រាជរដ្ឋាភិបាល​បាន​ខិតខំ​និង​សម្រេច​ចាប់ផ្តើម​ធ្វើការ​វិភា​ជ​បែងចែក​ធនធាន​ខ្លួនឯង​ពី​ប្រភព​ថវិកាជាតិ តាម​លទ្ធ​ភាពជា​បណ្តើរៗ​។​

​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ បន្ថែម​ពីលើ​ប្រភព​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍ ដែល​រហូតមក​ទល់នឹង​ពេលនេះ​ការវិនិយោគ​សាធារណៈ គឺមាន​ទំហំ​ប្រមាណ ៨​ភាគរយ​នៃ ផសស​។​

​ក្នុងនោះ ១/៣ បាន​ពី​ថវិកាជាតិ​និង​២/៣​ទៀត​បានមកពី​ដៃគូ​អភិវឌ្ឍន៍​ដែលជា​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​។​សមិទ្ធផល​ដ៏​គួរឱ្យ​កោត​ស​សើរ​នេះ​គឺ​បានកើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​តាម​រយៈ​ការខិតខំ​គៀរគរ​ធនធាន​ដោយ​ខ្លួនឯង​និង​វិនិយោគ​ដោយ​ខ្លួនឯង​។​ទំហំ​នៃ​ការវិនិយោគ​នេះ​បាន និង​កំពុង​កាន់តែ​ធំ​ឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

​លោក​រដ្ឋមន្ត្រី​ស្តីទី​បាន​ថ្លែង​បាន​ថ្លែងប្រាប់​សិក្ខាកាម​ថា​កន្លងមក​យើង​បាន​ដាក់ចេញ​នូវ​លិខិតបទដ្ឋាន​គតិ​យុ​ត្តិ​និង​គោលការណ៍​មួយចំនួន​ជា​បន្តបន្ទាប់​សម្រាប់​គ្រប់គ្រង​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ប៉ុន្តែ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ។

ដូចនេះ យើង​មាន​ភាពចាំបាច់ និង​បន្ទាន់ ក្នុង​ការរៀបចំ​ប្រព័ន្ធ​នេះ​ឡើងវិញ តាមរយៈ​ការរៀបចំ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត សម្រាប់​គ្រប់គ្រង​ការវិនិយោគ​សាធារណៈ ឱ្យ​កាន់តែ​ប្រសើរឡើង ស្របតាម​ឧ​ត្ត​មា​នុ​វត្ត​ជា​អន្តរជាតិ និង​តំបន់ សំដៅ​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព និង​ចីរភាព​នៃ​ការវិនិយោគ ទាំង​គម្រោង​អភិវឌ្ឍន៍ និង​ទាំង​ថវិកា​។

លោក​ថ្លែង​បញ្ជាក់ថា​កន្លងមកនេះ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​លើ​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ​ជាពិសេស​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែលជា​សេនាធិការ​បានធ្វើឱ្យ​ការវិនិយោគ​សាធារណៈរ​បស់​យើង​ទោះបី​នៅមាន​ទំហំ​តូច​។​ក៏ប៉ុន្តែ​វា​បាន​ដើរតួ​សំខាន់​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ក៏ដូចជា​ការអភិវឌ្ឍ​ប្រទេស​ទាំងមូល​។

​ជាក់ស្តែង យើង​បានឃើញ​ហើយ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុ​ជាជាង​រយៈពេល ២០ ឆ្នាំ មាន​កំណើន ៧,៧​ភាគរយ​ក្នុង​មួយឆ្នាំ​ជា​មធ្យម​ក្នុងនោះ​ការវិនិយោគ​របស់​ជាតិ​ទាំងមូល​រួមទាំង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ផង មាន​មិន​ដល់​ប្រមាណ ៣០​ភាគរយ​ទេ ដែល​នេះ​ជាការ​បញ្ជាក់​ឱ្យឃើញថា ការប្រើប្រាស់​ធនធានរ​បស់​យើង​មាន​ប្រសិទ្ធភាព​។

បើ​យើង​ក្រឡេកមើល​ប្រទេស​ដទៃទៀត គេ​វិនិយោគ​ប្រមាណ​ពី ៤០​ភាគរយ​-៥០​ភាគរយ ជា​ធនធាន​ជាតិ ដើម្បី​សម្រេច​កំណើនសេដ្ឋកិច្ច ៧​ភាគរយ ហើយ​ពេលខ្លះទៀត​ថែមទាំង​មិនអាច​សម្រេចបាន​គោលដៅ​នេះ​ផង​។
​ក៏ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី​យើង​នៅ​មិនទាន់​ត្រេកត្រអាល​នឹង​លទ្ធផល​នេះ​ទេ​ហើយ​យើង​នៅតែ​គិតថា យើង​នៅមាន​ភាពខ្វះខាត​នៅឡើយ​ទាំង​ជា​យន្តការ​ស្ថាប័ន​,​ច្បាប់​និង​ធនធានមនុស្ស​ព្រោះ​តម្រូវការ​វិនិយោគ​កាន់តែ​ធំ​ទៅៗ​ហើយ​វិវត្តន៍​កាន់តែ​ស្មុគស្មាញ​ថែមទៀត​ជាពិសេស​គម្រោង​វិនិយោគ​ដែលមាន​ទឹកប្រាក់​ធំៗ​។

​ដូច្នេះ​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់ និង​ការបែងចែក​ធនធាន ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​មាន​ចីរភាព​។​

​លោក​រដ្ឋមន្ត្រី​ស្តីទី​បាន​គូសបញ្ជាក់ថា​ក្នុង​គោលដៅ​ខាងលើនេះ​រាជរដ្ឋាភិបាល​គ្រោង​នឹងដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ នៅ​ចុងឆ្នាំ​២០១៩​នេះ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨=២០២៥​។​

ដើម្បី​បំពេញ​ភាព​គ្រប់​ជ្រុងជ្រោយ និង​ភាព​ពេញលេញ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​មួយ ដែល​អាច​គ្របដណ្តប់​ទាំង​ថវិកា​ចរន្ត និង​ថវិកា​មូលធន​ទាំង​នៅ​កម្រិត​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​។​

​ព្រមទាំង​អាចឆ្លើយតប​ទៅនឹង​ការរៀបចំ​ក្របខណ្ឌ​ចំណាយ​រយៈពេល​មធ្យម​និង​ការពង្រឹង​ថែមទៀត​នូវ​សមាហរណកម្ម​ថវិកា​ពី​គ្រប់​ប្រភព​ទាំង​មកពី​ប្រភព​ថវិកាជាតិ​ដៃគូ​អភិវឌ្ឍន៍​និង​តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​ផងដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម