ស្នងការ​គរ​បាល​ខេត្តកណ្តាល​បញ្ជា​ឱ្យ​មេ​ប៉ុស្តិ៍​បង្ក្រាប​ល្បែងស៊ីសង​និង​គ្រឿងញៀន​

593
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​កណ្តាលៈ​”​ករណី​ល្បែងស៊ីសង​និង​គ្រឿងញៀន​នៅតែ​ជា​ក្តីកង្វល់​និង​ជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​។​ដូច្នេះហើយ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ស្រុក​/​ក្រុង​ទូទាំង​ខេត្ត​ត្រូវ​ពង្រឹង​ទប់ស្កាត់​បង្ការ​បង្ក្រាប​ល្បែងស៊ីសង​និង​ករណី​គ្រឿងញៀន​ឱ្យអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​ដើម្បី​ស្វែងរក​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​និង​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៃ​រាជរដ្ឋាភិបាល​ឱ្យបាន​ល្អប្រសើរ​”​។

​នេះ​ជាការ​លើកឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ា​វ​ចំរើន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​សេចក្តីណែនាំ​លេខ​០០៣​។​ស្តីពី​ការពង្រឹង​បន្ថែម​ប្រសិទ្ធភាព​ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប្រចាំខែ​មិថុនា​និង​លើក​ទិស​ទៅ​ខែកក្កដា​ឆ្នាំ​២០១៩​។​

​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​ខេត្ត​ដោយមាន​ការចូលរួម​ពី​លោក​/​លោកស្រី​ស្នងការរង​នាយ​នាយរង​ការិយាល័យ​អធិការ​ទាំង​១១​ស្រុក​/​ក្រុង​និង​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១២៧​ប៉ុស្តិ៍​ផងដែរ​។​លោកស្នងការ​ក៏បាន​ធ្វើការ​ជម្រុញ​ឱ្យ​លោក​ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​។

ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​អធិការ​គ្រប់​បណ្តា​ស្រុក​/​ក្រុង​ដើម្បី​ត្រួតពិនិត្យ​តៃកុង​ឡាន​ឈ្នួល​តូចធំ​និង​កុងតឺន័រ​រកសារ​ធាតុ​ញៀន​ដោយ​ពិនិត្យ​ទឹកនោម​បើ​ឃើញ​តៃកុង​ឡាន​ណា​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន យើង​នឹង​បញ្ឈប់​ការបើកបរ ហើយ​ហៅ​ម្ចាស់ ឬ​ក្រុមហ៊ុន​មក​ទទួលយក​រថយន្ត​។

ចំណែក​អ្នកបើកបរ​រថយន្ត​យើង​នឹង​ដកហូត​ប​ណ្ណ័​បើកបរ​បណ្តោះអាសន្ន​និង​នាំសា​ម៉ី​ខ្លួន​ទៅកាន់​មជ្ឈមណ្ឌល​ស្តារនីតិសម្បទារ​។​អនុវត្ត​បែ​បប​នេះ​វា​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ព្រោះ​អ្នកបើកបរ​ប្រសិនបើ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​អាចមាន​ការធ្វេសប្រហែស​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​។

​ក្រៅពី​ពិនិត្យ​ទៅលើ​អ្នកបើកបរ​សមត្ថកិច្ច​នគរបាល​ទាំងអស់​ត្រូវ​រួមគ្នា​ពិនិត្យ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​ពិសេស​នៅតាម​បណ្តា​ទីតាំង​ក្លឹប​កំសាន្ត​ខារ៉ាអូខេ​និង​ផ្ទះសំណាក់​។​ល​។​អ្វីដែល​ត្រូវខិតខំ​បន្ថែមទៀត​គឺ​បំពេញ​កាតព្វកិច្ច​និង​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​អោយ​រស់នៅក្នុង​ភាពសុខសាន្ត​។​

ពេល​ចុះ​បំពេញភារកិច្ច​កងកម្លាំង​ទាំងអស់​ត្រូវ​សម្រួល​ឥរិយាបទ​របស់ខ្លួន​ស្លៀកពាក់​ឯកសណ្ឋាន​អោយបាន​ត្រឹមត្រូវ​និង​ប្រើប្រាស់​សំដីសំដៅ​កុំអោយ​ឆ្គាំឆ្គង​ត្រូវ​ចេះ​គោរព​ឋានានុក្រម​រាយការណ៍​ជូន​ថ្នាក់លើ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម