​សមត្ថកិច្ច​បញ្ជូន​៣​នាក់​ករណី​បទល្មើស​គ្រឿងញៀន​ទៅ​តុលាការ

546
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កង​ម្លាំ​ង​នគរបាល​បាន​សំណុំរឿង​បញ្ជូន​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​។

លោក​វរសេនីយ៍​ឯកមាស​ប្ញ​ទ្ធី​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ហាប់​បូ​រុំ​ហៅ​កណ្តុរ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​ជននេះ​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​ពីបទ​លួច ។​ឈ្មោះ យ៉ា សាន់​ស៊ូ​ទិន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ។​

ជាមួយនិង​ការចាប់​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៣០​ថង់​ក្នុងនោះ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ថង់​ធំ​ចំនួន​២​ថង់​,​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ថង់​ជំទើ​ចំនួន​១៤​ថង់​,​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ថង់​តូច​ចំនួន​១៤​ថង់​,​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១,​ទូរ​ស័​ព្ធ​ដៃ​ចំនួន​៣​គ្រឿង​,​កាបូប​ចំនួន​២​។​

ម្នាក់ទៀត​ឈ្មោះ​ហុង​រ័ត្ន​ហៅ​ឆិ​ដោយ​រកឃើញ​វត្ថុតាង​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​៣១​ថង់​​ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បានរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​រូបថត : នគរបាល​បញ្ជូន​ករ​ណី​បទល្មើស​គ្រឿងញៀន​ទៅ​តុលាការ ( រូប​: ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម