​លោក​ញឹក​ប៊ុនឆៃ​ឆ្លើយតប​ការចោទប្រកាន់​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​

646
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ញឹក​ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​បាន​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់លោក​សុខ​សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ដែល​បាន​ចោទប្រកាន់​រូបលោក​ថា​លក់​ដី​ចំនួន​បី​កន្លែង​ស្ថិតនៅ​ឃុំ​និមិត្ត​ឃុំ​ប៉ោយប៉ែត​និង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​មាន​ភាពមិនប្រក្រតី​។ ការឆ្លើយតប​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​។​

ការឆ្លើយតប​នេះ​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី​បានប្រគល់​ភារកិច្ច​ឱ្យ​លោក​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ពិនិត្យ​ដោះស្រាយ​ករណី​ប្រជាពលរដ្ឋ​ប្ដឹង​លោក​ញឹក​ប៊ុនឆៃ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នៃ​ការលក់​ដី​៣​កន្លែង​ស្ថិតនៅ​ឃុំ​និមិត្ត​ឃុំ​ប៉ោយប៉ែត​និង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​

​លោក​ញឹក ប៊ុនឆៃ បាន​ថ្លែង​បញ្ជាក់ថា លោក​រីករាយ​សហការ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ពីព្រោះ​វា​ត្រូវ​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល។​ដី​មិនទាន់មាន​ប័ណ្ណកម្សិទ្ធិ​រឹង ជាគោលការណ៍​ប្រគល់ជូន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ជា​អ្នកដោះស្រាយ​។​រីឯ​ដី​ដែលមាន​ប័ណ្ណកម្មសិទ្ធិ​រឹង គឺ​តុលាការ​ជា​អ្នកដោះស្រាយ​បញ្ហា​ទាំងអស់នេះ​។

​ដោយ​លោក​បាន​បញ្ជាក់ថា​“​ឥឡូវ​បានប្រគល់​មក​ខាង​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​យើងខ្ញុំ​រីករាយ​ព្រោះ​យើងខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​ក្នុងករណី​ទាំងអស់នេះ​សង្ឃឹមថា​យើងខ្ញុំ​នឹង​ទទួលបាន​យុត្តិធម៌​ក្នុងពេលដែល​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​នឹងមាន​ការកោះប្រជុំ​នៅក្នុងពេល​ឆាប់ៗ​នេះ​”​។​

​លោក​បាន​បន្តថា​“​ក្រោយពី​សុខ​សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បានលើកឡើង​នៅក្នុង​អង្គប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​រួចមក​ខ្ញុំ​បានរៀបចំ​ឯកសារ​គោរព​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដើម្បី​បំភ្លឺ​អំពី​ករណី​ដែល​បានលើកឡើង​នេះ​និង​បានធ្វើ​ឯកសារ​ដាក់ជូន​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែលមាន​១៦​គណបក្ស ដើម្បី​ឲ្យ​បាន​ជ្រាប​អំពី​បញ្ហា​នេះ ឱ្យបានច្បាស់លាស់ ហើយ​ខ្ញុំ​ក៏បាន​ធ្វើឯកសារ​បំភ្លឺ​ទៅខាង​តុលា​ការដែល​លោក​តាំង សុខ​ឃី និង​មេធាវី​គាត់​បាន​ប្តឹងទៅ​តុលាការ យើងខ្ញុំ​បានធ្វើ​ការបំភ្លឺ​គ្រប់គ្រាន់​ទាំងអស់​ហើយ​”​។​

​លោក​ញឹក ប៊ុនឆៃ បានបញ្ជាក់​ទៀតថា “​លោក​លី​សាយ​ឃាង​បាន​លក់​ដី​កំពុង​មានរឿង​ឲ្យ​មក​រូបលោក តាម​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​ទិញ​អចលនវត្ថុ (​ដី​) ចុះ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨​។ ដោយមាន​ការសហការ​ល្អ​ពី​អជ្ញាធរ​និង​សមត្ថកិច្ច​ព្រមទាំង​ប្រជាពលរដ្ឋ​ផង​ទំនាស់​ដីធ្លី​ដ៏​ស្មុគស្មាញ​អស់​រយៈពេល ១៤​ឆ្នាំ​មកហើយ​ត្រូវបាន​បញ្ចប់ តាម កិច្ចព្រមព្រៀង​ស្ដីពី​ការបញ្ចប់​ជម្លោះដីធ្លី​ចុះ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ។

​លោក​តាំង​សុខ​ឃី​ដែល​ឈ្មួញ​មករក​ទិញ​ដី​បាន​សហការ​ជាមួយ​លោក​លី​សាយ​ឃាង​ទាត់ចោល​ឈប់​ទទួលស្គាល់​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​ទិញ​អចលនវត្ថុ​(​ដី​) ចុះ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ មិន​ទទួលស្គាល់​លោក​ម៉ន​ម៉ា​រ៉ា​ឌី​លោក​សូ​មឿត​ដែលជា​តំណាង​ក្រុមហ៊ុន​និង​រូបលោក​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ទំនាស់​និង​លក់​ដី​ក្រុមហ៊ុន មិន​ទទួលស្គាល់​កិច្ចសន្យា​ទិញ​លក់​ដី​រវាង​លោក​លី សាយ​ឃាង​និង​ឈ្មួញ​អ្នកទិញ​ថែមទាំង​មិន​ទទួលស្គាល់​ប្រាក់​កក់​ថ្លៃ​ដី​ដែល​បានទទួល​រួចហើយ​កន្លងមក​។

លោក​លី​សាយ​ឃាង​បានតែងតាំង​លោក​តាំង​សុខ​ឃី​ជា​តំណាង​ក្រុមហ៊ុន​ថ្មី​ដែលមាន​ការជួយជ្រោមជ្រែង​ពី​លោក​សុខ​សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ផង​ដើម្បី​លក់​ដី​នេះ​ចែក​ផលប្រយោជន៍​គ្នា ដែល​ធ្វើឱ្យ​បញ្ហា​ជម្លោះដីធ្លី​នេះ ដែល​ត្រូវបាន​បញ្ចប់​ទៅហើយ ត្រឡប់មក​មាន​បញ្ហា​ដដែល ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​សង្គម មិនអាច​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​បាន​”៕S/

​រូបថត​លោក​ញឹក ប៊ុនឆៃ ធ្វើ​សន្និសីទកាសែត​ឆ្លើយតប​ទៅ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក (​រូប​ថ​តៈ មុនី​រ័ត្ន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម