​នាយក​ប្រតិបត្តិ​នៃ​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម​អះអាង​ពី​ការបន្ត​ជួយ​កម្ពុជា​ក្នុង​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម​ទៅក្នុង​តំបន់​និង ពិភព​ល​លោក​

722
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក​បណ្ឌិត រតនា​ការ អា​ឌី​ការី (Ratanakar Adhikari)នាយក​ប្រតិបត្តិ នៃ​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្មចូលជួប​ពិភាក្សា​ការងារ​នា​ថ្ងៃទី៣ខែកក្កដា​នេះនៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​សខណៈពេលដែល​សម្តេច​បា​ន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ត្រួ​ពិនិត្យឡើងវិញ​ជាស​កល​លើក​ទី​៧​ស្តីពី​«​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​»​នៅ​ទីស្នាក់ការ​អង្គការ ពា ណិជ្ជកម្ម​ពិភពលោក ។

​លោក កៅ គឹមហួន រដ្ឋ​ម​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្រោ យ​ជំនួប​នោះ​ថា​៖​លោកនាយក​ប្រតិបត្តិ​នៃ​ក្របខណ្ឌ​ពង្រឹង​សមា ហ​រណកម្ម​ពាណិជ្ជ​កម្មបាន​មានប្រសាសន៍ថា​លោក​មានការ​ចាប់អារម្មណ៍​អំពី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុ ជា​ដែល​ទទួលបាន​៧ភាគរយ​ក្នុង រយៈពេល​ពីរ​ទសវត្ស​រ៍​គឺជា​ជោគជ័យ​ដែលជា​លទ្ធផល​គួរ​ឲ្យ​សាទរ​គឺ​វា​បាន​លើសពី​ទិសដៅ​ដែល​កំណត់​អំពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ អង្គការ សហប្រជាជាតិ​ទៅទៀត ។

​លោក រតនា​ការ អា​ឌី​ការី បាន​គូស​បញ្ជាក់ទៀតថា​ស្ថាប័ន​លោក​បាន​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ទៅលើ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ដែលបាន​បោះពុម្ព​ជា​សៀវភៅ​ដូច​សម្ដេច​បានប្រកាស​នៅក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ជា​សាកល​លើក​ទី​៧​។​លោកនាយក​ប្រតិបត្តិ​បាន​គូសបញ្ជាក់​ផងដែរ​ថា​នេះ​គឺជា​សិក្សា​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​លើក​ទី៤​ហើយលើក​ទី​១​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០០១ ។​លោក បាន​បន្តថា​យើង​ក៏បានផ្ដល់​ការគាំទ្រ​នឹង​បន្ត​ជួយឧបត្ថម្ភ​ដល់​កម្ពុជា​ហើយនឹង​បន្ត​គាំទ្រ​និង​ឧបត្ថម្ភ​ដល់​កម្ពុជា​ដែល​កន្លងមកនេះ​កម្ពុជា​ទទួលបានទឹកប្រាក់​ចំនួន ៥,៧0០, ០០០ ដុល្លារលើ​ការកសាង​សមត្ថភាព​ផ្នែក​ពាណិជ្ជកម្ម​នៅលើ​វិស័យ​មួយចំនួន​ដូចជា​វិស័យ​ទេសចរណ៍​ជាដើម​ដើម្បី​ពង្រីក វិស័យនេះ​ឱ្យបាន​ទូលំទូលាយ​ជាង​មុន ។ លោក​បាន​បន្តទៀតថា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​បានចេញ​ជា​លទ្ធផល​គួរ​ឲ្យ​កោតសរសើរ​ដែល​ក្នុង នោះ​ក៏ មានការ​នាំចេញ​អង្ករ​ផងដែរ​។

​នាយក​ប្រតិបត្តិ​បាន​មានប្រសាសន៍​បន្តថា​ដើម្បី​សម្រេចបាន​ជោគជ័យ​លើ​ការធ្វើសមា ហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​នៅពេល​ខាងមុខ​កម្ពុជា​ត្រូវការ​ថវិកា​មួយចំនួន​នៅក្នុង​ការគៀងគរ​ធ្វើយ៉ាងណា​គាំទ្រ​ដល់​ការ​យុទ្ធសាស្ត្រ​សមាហរណ៍កម្ម​ពាណិជ្ជកម្ម​របស់ខ្លួន​ស​ម្រា​ប់​ឆ្នាំ ២០១៩ ២០២៣។លោក បាន​គូសបញ្ជាក់ថា​កន្លងមក​មាន​តំណាង​ពី​ប្រទេស​វៀត ណាម​,​មី​យ៉ាន់​ម៉ា​និង​ប្រទេស​នេ​ប៉ាល់​បានមក​ទស្សនកិច្ចនិងដក​ពិសោធន៍​ពី​ការរីក ចម្រើន របស់​ប្រទេស​កម្ពុជា ។

​លោកនាយក​ប្រតិបត្តិ​ក៏បាន​បន្តថា​លោក​ចង់ដឹង​អំពី​យុទ្ធសាស្ត្រ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុងការ​ដឹកនាំ​ប្រទេស​ទទួល​កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះហើយ​លោក​បាន​ស្នើសុំ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី​ក្នុង​ការគាំទ្រ​ធ្វើយ៉ាងណា​ឱ្យ​ស្ថាប័ន​របស់លោក​គឺ​អាចជួយ​គាំទ្រ​ចំពោះ​កម្ពុជា​ដើម្បី​ក្លាយជា​ប្រ​ទេ សមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅពេល​ខាងមុខ ។​ពិសេស​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​និង​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេងទៀត នៅក្នុង​ក្របខណ្ឌ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ឲ្យ​លោកនាយក​ប្រតិបត្តិ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ហើយ​បាន​អរគុណ​ចំពោះ​នាយក ប្រតិបត្តិ​ដែល​ស្ថាប័ន​របស់លោក​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា​ជាពិសេស​ទៅលើ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជ​កម្មនេះ ។​សម្តេច​បាន​គួសបញ្ជាក់ថា​កន្លងមក​កម្ពុជា​បានទទួល​ជំនួយ​គាំទ្រ​ពី​ចំនួន៧,៥​លាន​ដុល្លារ​ដើម្បី​ជំរុញ​ការងារ​សម្រួល​ដល់​ការរៀបចំ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម ប្រទេ សកម្ពុជាធ្វើ​ឪ្យ​កម្ពុជា​អាច​បន្តធ្វើ​បច្ចុប្បន្នភាព​លើ​វិស័យ​ពាណិជ្ជ​កម្មនេះ​ជាពិសេស​ការជំរុញ​ធ្វើ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជានេះ​។

​សម្តេច​បាន​គូសបញ្ជាក់​ទៀតថា​យើង​បានធ្វើ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាំងពី​ឆ្នាំ ២០០១ មក​ម្លេះ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។ សម្តេច​បានបញ្ជាក់​ថាស​ម្ដេច​ចង់ឃើញ​បន្តទៀត​គឺ​ការពង្រឹង​នៃ​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ទៅក្នុង​តំបន់​និង​ពិភពលោក​ផងដែរ​។​

​សម្តេច​បាន​គូសបញ្ជាក់​អំពី​បញ្ហា​ប្រឈម​ដែល​យើង​ត្រូវ​ប្រ​មើ​មើលទៅ​មុខ​ដែល​ក្នុងនោះ​មាន​បញ្ហា​ប្រែប្រួល​អាកាសធាតុ​,​សេដ្ឋកិច្ច​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ព្រ ម​ទាំង​ការ​ប្រឈម​អំពី​ការ​គាំពារ​និយម​និង​សង្គ្រាម​ពា​ណី​ជ្ជ​កម្ម​ទៀតផង។សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ផងដែរ​ថា​បច្ចុប្បន្ននេះ យើង​មាន​សក្តានុពល​ជាច្រើន​ទៀត​នៅក្នុង​ការធ្វើ សមាហរណកម្ម​អាស៊ាន ។អាស៊ាន​ក៏មាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផងដែរ​ហើយ​ប្រទេសមួយ ចំនួន​នៅក្នុង​អាស៊ាន​បាន​កំពុង​ខិតខំ​ធ្វើ​ពាណិជ្ជកម្ម​ផ្ទៃក្នុង​បន្ថែម​ទៅលើ​អ្វីដែល​ធ្លាប់ធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​បណ្ដា​ប្រទេស​នៅក្រៅ​តំបន់​។សម្ដេចបាន​គូសបញ្ជាក់​ផង ដែរ​ថា​ក្រៅពីនេះ​អាស៊ាន​នៅមាន​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន​ជាមួយនឹង​ដៃគូ​សន្ទ នា​របស់​អាស៊ាន​ដូចជា​ចិន​ជាដើម ។ ដូច្នេះ​ត្រូវ​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​ទទួលបាន​នូវ​សក្កា​នុព​លពី​អាស៊ាន​ជាពិសេស​ត្រូវ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ដែលជា​ដៃគូ​អា ស៊ាន​។

​សម្តេច​បាន​គូសបញ្ជាក់ថា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវតែ​បន្ត​មាន​ស្ថេរភាព​ហើយ​អ្វីដែល​សំខាន់​គឺ​យើង​បន្ត​ប្រើប្រាស់​យន្តការ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ហើយ​សម្ដេច​ក៏បាន​ស្នើ​នាយក​ប្រតិបត្តិ​នៃ​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម​ធ្វើយ៉ាង ណា​ឲ្យ​បន្ត​ជួយ​ប្រទេស​កម្ពុជានៅក្នុង​ការប្រើប្រាស់​យន្ត​ការ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព លោក​ជាពិសេស​ក្នុង​ការជួយ​ជំរុញ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា​និង​ការគាំទ្រ​ទៅ ដល់​ប្រទេស​ដែល​អភិវឌ្ឍន៍​តិចតួច​ផងដែរ​។

​សម្តេច​ក៏បាន​ស្នើ​ធ្វើយ៉ាងណា​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ​ធ្វើការ​បន្តទៀត​ដូច ជា​ការបង្កើត​ឱកាស​នៅក្នុង​ការជំរុញ​ការងារ​ក៏ដូចជា​ការធ្វើសមាហរណកម្ម​ជាពិសេស​ការជំរុញ​កំណើន​និង​ការប្រើប្រាស់​ពាណិជ្ជកម្ម​នេះ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ។ សម្ដេច​ក៏បាន​មានប្រសាសន៍​ផងដែរ ពាក់ព័ន្ធ​នឹង​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ពិសេស​អង្ករ​ដែល​បច្ចុប្បន្នកំពុង​ប្រឈម​នឹង​ប្រទេស​ខ្លះ​ដែល​កំពុង​ដាក់​ពន្ធ​ទៅលើ​អង្ករ​របស់​កម្ពុជា​នេះ​។​

​លោកនាយក​ប្រតិបត្តិ​បាន​អរគុណ​ចំពោះ​សម្ដេច​ដែលមាន​ចក្ខុវិស័យ​យូរអង្វែង​ជាពិសេ ស ​ក្នុង​ការជំរុញ​ប្រព័ន្ធ​យុទ្ធសាស្ត្រ​នៃ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅក្នុង​តំបន់​និង​ពិភពលោក ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម