បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើករថយន្ដ​រ៉េ​ចង្កូត​បុក​ខឿន​ផ្លូវ និង​ប្រអប់​ភ្លើង​

1208
ចែករម្លែក

(​ភ្នំពេញ​)៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន បាន​រ៉េ​ចង្កូត​ទៅ​ខឿន​ផ្លូវ រួច​ហោះ​ទៅបុក​ប្រអប់​ភ្លើង បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត តែ​មិន​បណ្ដាល​ឲ្យ​រងរបួស​នរណា​ម្នា​ក់ឡើ​យ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង កាលពី​វេលា​ម៉ោង ០២ និង ៣០​នាទី យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​មហាវិថី សម្ដេច​សុធារស ម្តុំ​ផ្សារ​ទំនើប​អ៊ី​អន ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំ​ពេំ​ញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត ១​គ្រឿង ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2U 1070 ធ្វើដំណើរ​តែម្នាក់ឯង តាម​បណ្តោយ​មហាវិថី​សម្ដេច​សុធារស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ក្នុងស្ថានភាព​ស្រវឹង​យ៉ាង​លឿន បាន​រ៉េ​ចង្កូត​ទៅបុក​ខឿន​ផ្លូវ ដោយ​រថយន្ត​ហោះ​ទៅបុក​ប្រអប់​ទុក​ភ្លើង ដែល​នៅលើ​ចិញ្ចើម បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​បន្តិចបន្តួច ចំណែក​ប្រអប់​ភ្លើង ក៏បាន​រង​ការខូចខាត​ដូចគ្នា​ដែរ​។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕L ដោយ​៖ លីន​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម