ក្លិប លៃ​សេ​ស្ទ័​រ បដិសេធ​សំណើ​៧០​លាន​ផោន​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដើម្បី​ផ្ទេរ​ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ​

593
ចែករម្លែក

សំណើ​៧០​លាន​ផោន​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដើម្បី​ផ្ទេរ​ខ្សែការពារ​ឆ្នើម ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ត្រូវបាន​បដិសេដ ខណៈពេល​ក្លិប លៃ​សេ​ស្ទ័​រ (Leicester) បន្ត​រក្សា​តម្លៃ​ខ្ពស់​សម្រាប់​ខ្សែការពារ​អង់គ្លេស​រូបនេះ​។​
​ ​
​សេចក្តីរាយការណ៍​ជាច្រើន​បាន​លើកឡើងថា តាម​ទឹកចិត្ត​របស់ ម៉ា​ក្វា​យ​អ័​រ គឺ​ចង់​ចូល រួមជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដែលជា​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​ក្លិប យូ​ណាយ​ធី​ត​បោះជំហាន​ទៅមុខ​លឿន​ជាង​ក្នុង​ការតាមប្រមាញ់​កីឡាករ​រូបនេះ​។​
​ ​
ទោះបីជា​យ៉ាងណា នៅពេលនេះ មាន​ព័ត៌មាន​ថា សំណើ​ថ្មី​បំផុត​របស់​យូ​ណាយ​ធី​ត មិន​គ្រប់គ្រាន់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប Leicester នោះទេ ។​
​ ​
ការចរចា​រវាង​ក្លឹប​យូ​ណាយ​ធី​ត និង Leicester បាន​បន្ត​ច្រើន​សប្តាហ៍​មកហើយ ប៉ុន្តែ បើទោះបី​ជាមាន​សំណើ​ថ្មី​របស់​យូ​ណាយ​ធី​ត​ក៏ដោយ ក៏​មិនទាន់មាន​សញ្ញា​នៃ​ការ ព្រមព្រៀង​ជាក់លាក់​នៅឡើយ​ដែរ​។​
​ ​
គេ​ជឿថា ម្ចាស់​ក្លិប Leicester នឹង​យល់ព្រម​លក់ ម៉ា​ក្វា​យ​អ័​រ ប្រសិនបើ​មាន​សំណើ ប្រហាក់ប្រហែល​៧៥​លាន​ផោន ដែល​ក្លិប Liverpool បាន​ចំណាយ​លើ​កីឡាករ វើ​ហ្គី​ល វ៉ាន ឌិ​ក (Vigil van Dijk) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម