ជិះ​ម៉ូតូ​លឿន​បុក​របាំង​ថ្ម​ចែក​ផ្លូ​​វ​ហោះ​បោក​ក្បាល​នឹង​បង្គោល​ភ្លើង​ស្លាប់នៅនឹង​កន្លែង

550
ចែករម្លែក

​​ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ខណៈ​មេឃ​កំពុងតែ​ភ្លៀង​ផង​នោះបាន​ជ្រុល​ទៅបុក​របាំង​ថ្មពុះ​ចែក​ទ្រូងផ្លូវ​បោក​ក្បាល​នឹង​បង្គោល​ភ្លើង​អូស​ប្រមាណ​ជាង​២០​ម៉ែត្រ​។​ហេតុ​ការ​ណ៍នេះ​កើតឡើងនៅវេលា​ម៉ោង​១១​និង​១០​នាទី​យប់ ​ថ្ងៃ​ពុធ ទី​៣ ខែ​កក្កដា​ឆ្នាំ​២០១៩​។​
​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ​ចំណុច​គល់ស្ពាន​ផ្សារ​ដី​ហុយ​ខាងលិច​ក្នុង​សង្កាត់​អូរបែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ អៀង សំអុល ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរប​រជាង​សង្ហារិម មាន​ស្រុកកំណើតនៅ​ភូមិ​ព្រៃ​ចំការ ឃុំ​ស្វាយជ្រំ ស្រុក​មេសាង ខេត្តព្រៃវែង​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុខនពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Honda Beat ព​ណ៌ស​លាយ​ក្រហម ពាក់​ផ្លាក​លេខ​ព្រៃវែង​1 M 4041 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន លុះ​មកដល់ ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បោក​ក្បាល​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​ខណ្ឌ វាស់វែង​និង​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារយកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​យកទៅ​រក្សាទុក ​រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសា​រមក​ផ្ទៀងផ្ទាត់​ និង​ប្រគល់​ឲ្យវិញ​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម