សាលា ហ័​រី​ហ្សូ​ន អ៊ី​ន​ធើ​ណេ​សិ​នណល អា​ខេ​ដ​មី (Horizon International Academy) ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ចូលរួម​ការងារ​សង្គម បរិស្ថាន និង​អប់រំ​

696
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ ​ក្នុង​គោលបំណង​លើកកម្ពស់​ការចូល​រូ​ម​ការងារ​សង្គម បរិស្ថាន និង​អប់រំ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកក្កដា ​នេះ នាយកសាលា​ហ័​រី​ហ្សូ​ន អ៊ី​ន​ធើ​ណេ​សិ​ន​ណល អា​ខេ​ដ​មី (Horizon International Academy) បាន​ដឹកនាំ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ជ្រាប់ ស្ថិតក្នុង ឃុំ​ស្ដុក​ស្ដ​ម ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

តាម​ការបញ្ជាក់​ពី​លោក អ៊ុន ប៊ុនថន នាយក​សាល ហ័​រី​ហ្សូ​ន អ៊ី​ន​ធើ​ណេ​សិ​នណល អា​ខេ​ដ​មី (Horizon International Academy) បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​នេះ មិន​ត្រឹមតែ​ជា​ដំណើរ កម្សាន្ដ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឲ្យ​លោកគ្រូ អ្នកគ្រូ ដែល​ជាបុគ្គលិក​អប់រំ មានឱកាស​ដកស្រង់បទពិសោធ​បន្ថែមពី​ការងារ​អប់រំ​នៅតាម​គ្រឹះស្ថាន​អប់រំ​របស់​រដ្ឋ ក៏ដូចជា​បណ្ដុះ​ផ្នត់គំនិត​ដល់ សិស្សានុសិស្ស ក្នុងការ​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​សង្គម ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ ក្នុង​ការកសាង​ខ្លួន​ឲ្យ​ក្លាយជា​ទំពាំង​ល្អ និង​មាន​គុណភាព សម្រាប់​​​​​​​ស្នង​ឫស្សី​នាពេល​អនាគត​។​

លោកនាយក​សាលា បានបញ្ជាក់​បន្ថែមថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុមការងារ​របស់​សាលា ក៏បាន​ធ្វើ​សកម្មភាព​ដាំ​កូនឈើ​ចម្រុះ រួមមាន​បេង នាងនួន គ្រញូង គគី ធ្នុង ចំនួន​២០០​ដើម នៅក្នុង បរិវេណ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ជ្រាប់​។ ជាមួយគ្នានេះ ក្រុមការងារ​ក៏បាន​នាំយក​កញ្ចប់ មនុស្សធម៌​ចំនួន​១០​កញ្ចប់ មានដូចជា មី ទឹកស៊ីអ៊ីវ ត្រីខ អាវយឺត សម្រាប់​ចែកជូន គ្រួសារ​ទីទាល់​លំបាក​ក្នុង​មូលដ្ឋាន​ភូមិ​-​ឃុំ​ខាងលើ រួមទាំង​សៀវភៅ​ចំនួន​៣០០​ក្បាល ប៊ិចចំនួន​៣០០​ដើម សម្រាប់​សិស្សានុសិស្ស ផងដែរ​៕B/