IMF អនុម័ត​យល់ព្រម​ផ្តល់​ប្រាក់​កម្ចី​៦​ពាន់​លាន​ដុល្លារ​សម្រាប់​ប៉ា​គី​ស្ថាន​

559
ចែករម្លែក

​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​IMF កាលពី​ថ្ងៃ​ពុធ​ទី​៣​កក្កដា​បាន​អនុម័ត​យល់ព្រម​ផ្តល់ប្រាក់​ចំនួន ៦​ពាន់​លាន​ដុល្លារ​ដែល​ជា​ប្រាក់កម្ចី​រយៈពេល​៣​ឆ្នាំ​សម្រាប់​ប្រទេស​ប៉ា​គី​ស្ថាន​​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​នេះ បាន​យល់ព្រម​លើ​កម្មវិធី​ប្រាក់កម្ចី​នេះ កាលពី​ខែ​មុន​៕

​ដោយ​អនុម័ត​ពី​គណៈកម្មការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ មូលនិធិ​នេះ​បាន​បញ្ចេញ​ប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​ប៉ា​គី​ស្ថាន​ជាបន្ទាន់ ហើយ​នឹង​បន្ត​ផ្តល់ឱ្យ​​ពី​ដៃគូ​អន្តរជាតិ​ដទៃទៀត ក្នុង​ចំនួន​ទឹកប្រាក់​ប្រហែល​៣៨​ពាន់​លាន​ដុល្លារ​ក្នុងអំឡុងពេល​ដំណើរការ​កម្មវិធី​នេះ​។​

​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​” កម្មវិធី​នេះ​គឺ​ដើម្បី​គាំទ្រ​កម្មវិធី​កំណែទម្រង់​សេដ្ឋកិច្ច​របស់​អាជ្ញាធរ​និង​ជួយ​កាត់បន្ថយ​ភាព​​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​និង​បង្កើន​កំណើន​លូតលាស់​សេដ្ឋកិច្ច ប្រកបដោយ​និរន្តរភាព​និង​តុល្យភាព​។​

​មូលនិធិ​នេះ​នឹង​ពិនិត្យ​ឡើងវិញ​លើ​ការអនុវត្ត​របស់​ប៉ា​គី​ស្ថាន រាល់​ត្រីមាស​ក្នុង​រយៈពេល​៣៩​ខែ ដោយ​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ជា​ដំណាក់កាល​ក្នុង​អំឡុងពេល​នោះ​៕​ដោយ​៖​សុខា​/sn

​​ដោយ​អនុម័ត​ពី​គណៈកម្មការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ មូលនិធិ​នេះ បាន​បញ្ចេញ​ប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​ប៉ា​គី​ស្ថាន​ជាបន្ទាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម