​មាន​អ្នកកាសែត​ចិន​យក​ឡូហ្គោ​ក្រសួង​ព័ត៌មាន​មក​បិទ​ឡាន​ ត្រូវ​ចាប់​បក​ចេញ​

602
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​ថ្លែងថា​ ក្រោយ​ទទួលបាន​ព័ត៌មាន​និង​ពិនិត្យឃើញ​ម្ចាស់​ព្រឹត្តិបត្រ​ឈ្មោះ​សីហនុ​វី​ល​ប៉ុស្តិ៍​ បោះ​ពុ​ម្ព​ផ្សាយ​ជា​ភាសា​ចិន​ ដែលមាន​ស្នាក់ការ​ស្ថិតនៅភូមិ​១​សង្កាត់​លេខ​៣​ក្រុង​-​ខេត្ត​ព្រះសីហនុ​កាន់​ប្រកាស​(​អាជ្ញាប័ណ្ណ​)​អនុញ្ញាត​របស់​ក្រសួង​ព័ត៌មាន​លេខ​២១៤​ព​.​ម​ប្រក​ចុះ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៩​​ ​ម្ចាស់​ព្រឹត្តិបត្រ​ឈ្មោះ​សីហនុ​វី​ល​ប៉ុស្តិ៍​នេះ​បាន​យក​ស្លាក​សញ្ញា​ឡូហ្គោ​ក្រសួង​ព័ត៌មាន​ទៅ​បិទ​លើ​កញ្ចក់​ផ្នែក​ខាងក្រោយ​រថយន្ត​រួចមក ​មន្ទីរ​ព័ត៌មាន​បាន​ចាត់​ឱ្យ​មន្ត្រី​ចុះទៅ​បក​ចេញ​និង​បានធ្វើ​ការណែនាំ​ពន្យល់​មិនឱ្យ​ម្ចាស់​ព្រឹត្តិបត្រ​រូបនោះ​ធ្វើបែបនេះ​លើក​ក្រោយ​ទៀតឡើយ​។​

​បើតាម​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បញ្ជាក់ថា​​ ស្លាក​សញ្ញា​ឡូហ្គោ​ដែល​បាន​បិទ​លើ​កញ្ចក់​រថយន្ត​នេះ​ត្រូវបាន​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​បក​ចេញ​នៅវេលា​ម៉ោង ៤ និង ៣៥ នាទី​រសៀល​ថ្ងៃទី ៣ កក្កដា ឆ្នាំ ២០១៩ ៕S/​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ