​អ្នក​ហែល​ទឹក ៨ រូប នឹងចូលរួម​ប្រកួត​កីឡា សិស្ស​អាស៊ាន លើក​ទី​១១ នៅ​ឥណ្ឌូណេស៊ី​

702
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នឹង​បញ្ជូន​កីឡាករ កីឡាការិនី ចំនួន ៨ រូប និង​គ្រូបង្វឹក ២ រូប ទៅ​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា សិស្ស​អាស៊ាន លើក​ទី​១១ ឆ្នាំ​២០១៩ (11th ASEAN School Games 2019 ) នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។ ការប្រកួត នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​១៧ ដល់ ២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ Semareng – Central Java ប្រទេស​ឥណ្ឌូណេស៊ី​។​

​ទិដ្ឋភាព​ហ្វឹកហាត់​

​លោក ហែម គិរី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ បាន​បញ្ជូន​ក្រុម​គណៈប្រតិភូ ចំនួន ១០ រូប រួមមាន គ្រូបង្វឹក​ចំនួន ២ រូប និង​កីឡាករ​-​កីឡាការិនី ចំនួន ៨ រូប ក្នុងនោះ កីឡាការិនី ៤ រូប លើ​វិញ្ញាសា ហែល​របៀប​សេរី ៥០​ម៉ែត្រ និង ១០០​ម៉ែត្រ​បុរស​-​នារី​, ហែល​របៀប​មេអំបៅ​៥០​ម៉ែត្រ និង ១០០​ម៉ែត្រ​បុរស​-​នារី ហែល IM ២០០​ម៉ែត្រ បុរស​, ហែល​ផ្ងារ​៥០​ម៉ែត្រ ១០០​ម៉ែត្រ និង ២០០​ម៉ែត្រ បុរស​- នារី និង ហែល​របៀប​កង្កែប ៥០​ម៉ែត្រ ១០០​ម៉ែត្រ និង ២០០​ម៉ែត្រ​បុរស​-​នារី​។​

​លោក​បាន​បន្តថា សម្រាប់​គ្រូបង្វឹក ចំនួន ២ រូប គឺ​លោក នាង សូ​រិ​ទ្ធិ​យ៉ា គ្រូបង្វឹក អ្នកស្រី សា​គិ អិ​គី​យ៉ាម៉ា គ្រូបង្វឹក​ជនជាតិ​ជប៉ុន កីឡាករ ឆោម ច័ន្ទ​ថន កីឡាករ អ៊ួ​ង លី​ហេង កីឡាករ មន​ត្រស ផាន​សុណ្ណ​អា​រុន កីឡាករ ឌឿ​ន រ៉ាត់​ធី​ឌុន កីឡាការិនី វ័​ច ហ្ស​ង់​ឆាយ កីឡាការិនី ឆោម ស្រី​វ​ល្ល័​ក្ខ​ណ៍ កីឡាការិនី កាំ​ង មុយ​នី​ន និង​កីឡាការិនី ឃឹ​ន ប៊ុន​ពេជ្រ​មរកត ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម