សម្តេច​សខេង​”​ត្រូវ​បើក​វគ្គ​បណ្តុះបណ្តាល​សមា​ជិ​ក​ក្រុមប្រឹក្សា​ដែល​ទើប​ជាប់ឆ្នោត​ថ្មី​ទើប​សម្រេចបាន​ប្រសិទ្ធភាព​ខ្ពស់​”

455
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី​៣​និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩​។​សម្ដេច​ក្រឡាហោម​សខេង​ នាយករដ្ឋមន្ដ្រី​ស្តីទី​បានបញ្ជាក់​ថាៈ​”​ក្រសួងមហាផ្ទៃ​កំពុង​ត្រៀម​រៀបចំ​វគ្គ​វ​ណ្ដុះ​បណ្ដាល​តម្រង់​ទិសដៅ​ដល់​សមាជិក​ក្រុមប្រឹក្សា​ដែល​ទើប​ជាប់ឆ្នោត​ថ្មី​។​ដើម្បីឱ្យ​សមាជិក​ក្រុមប្រឹក្សា​ដែល​មកពី​គណបក្សនយោបាយ​ផ្សេងៗ​គ្នា​សហកា​រួមគ្នា​នៅក្នុង​ក្រុមប្រឹក្សា​របស់ខ្លួន​ដើម្បី​ជំរុញ​កំណែទម្រង់​អភិបាលកិច្ច​ល្អ​តាមបែប​ប្រជាធិបតេយ្យ​និង​វិមជ្ឈការ​នៅ​មូលដ្ឋាន សំដៅ​លើកកម្ពស់​ការផ្ដល់​សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

សម្ដេច​ក្រឡាហោម ស ខេង​មានប្រសាសន៍​​នេះ ក្នុងឱកាស​អញ្ជើញ​រួមគ្នា​ជាមួយ​លោក​ស៊ិ​ក ប៊ុន​ហុក ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី​៣​និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះ​ឈ្មោះ​បោះ​ឆ្នោ​តឆ្នាំ​២០១៩​។​

​ក្នុងនោះ​ព្រមទាំង​គូសបញ្ជាក់ថា ​ក្រសួងមហាផ្ទៃ​ផ្អែក​តាម​លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ថ្មី​ដែល​កើតចេញពី​ការបោះឆ្នោត​ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​របស់ខ្លួន​ស្របតាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​បានចាប់ផ្ដើម​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១ និង​លើក​ទី​២ ជា​បន្ដបន្ទាប់ ដើម្បី​រៀបចំ​បទបញ្ជាផ្ទៃក្នុង មុននឹង​ឈានទៅ​ធ្វើ​សេចក្ដីសម្រេច​នានា ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​ជា​ធរមាន​៕S/Ha

​រូបថត​៖​សម្តេច​ស ខេង​នាយករដ្ឋមន្ត្រី​ស្តីទី​និង​លោក​ស៊ិ​ក ប៊ុន​ហុក ជា​គណៈអធិបតី​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ