ព្យុះ​គួរអោយខ្លាច​សម្លាប់​មនុស្ស​៦​នាក់​និង​របួស​១៩០​នាក់​នៅ​ចិន(វីដេអូ)​

829
ចែករម្លែក

​យ៉ាងហោច​ណាស់​មនុស្ស​៦​នាក់​ត្រូវបាន​សម្លាប់​និង​១៩០​នាក់​ទៀត​រងរបួស​ក្រោយ​ពី​ព្យុះ​ទម្រង់​ជា​ខ្យល់កួច​ដ៏​ធំ​បាន​បក់​កាត់​ទីក្រុង​មួយ​នៅ​ចិន​ភាគ​ឦសាន​កាលពី​ថ្ងៃ​ពុធ​ទី​០៣​កក្កដា ។​រូបភាព​បង្ហាញ ព្យុះ​វាយប្រហារ​កណ្តាល​ក្រុង​កាយ​យួន ក្នុង​ខេត្ត​ឡាវ​និ​ញ ដោយ​រំលើង​ដើមឈើ បំបែក​កញ្ចក់​បង្អួច​និង​ធ្វើអោយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​។​

​ដំបូល​អាគារ​ក៏​ត្រូវ​ចាប់​ហែក​និង​បង្គោល​ភ្លើង​ជាច្រើន​បាន​ដួលរលំ នៅពេល​ខ្យល់កួច​នេះ​វាយប្រហារ​ទីក្រុង​នៅ​ម៉ោង​ជាង​៥​ល្ងាច​អស់​ពេល​ប្រមាណ​១៥​នាទី​។​

​ការងារ​ស្វែងរក​និង​សង្គ្រោះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​នាយកដ្ឋាន​គ្រប់គ្រង​គ្រា​អាសន្ន ទទួល​របាយការណ៍​ថា មាន​មនុស្ស​ជាប់​ក្រោម​គំនរ​បាក់បែក​នៃ​រោងចក្រ​ដែល​ដួលរលំ​។​

​អាជ្ញាធរ​ក៏​ចេញ​ការព្រមាន​អំពី​ផ្គរ​រន្ទះ និង​ការធ្លាក់​ព្រិល​។​ការ​ធ្លាក់ភ្លៀង​កំរិត​២៥​មី​លី​ម៉ែត្រ​ក៏​ត្រូវបាន​គេ​រាយការណ៍​ក្នុងអំឡុងពេល​ព្យុះ​វាយប្រហារ​ផងដែរ​៕​ដោយ​៖​វាសនា​

វីដេអូ​បង្ហាញ​ស្ត្រី​ម្នាក់​ស្រែក​នៅពេល​ខ្យល់កួច​បញ្ជូន​ខ្យល់​កំណាច បំប៉ើង​កំទេចកំទី កាត់​រថយន្ត​របស់​គាត់​

ទីតាំងផ្សាយពាណិជ្ជកម្ម