​រថយន្ត​ធំ​បុក​ស្លាក​ឈ្មោះ​មហាវិថី​ខូចខាត​ទាំង​ព្រឹក​

448
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹក​ឥដ្ឋ​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ទាញ​ចង្កូត​ឡើង​ខឿន​ទ្រូងផ្លូវ​បុក​ស្លាក​មហាវិថី​ឈ្នះ​ឈ្នះ​ទាំង​ព្រឹក​។​ហេតុការណ៍​នេះ​បានកើត​ឡើង​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​កែង​ផ្លូវជាតិ​លេខ​៦​បាក់​ខែង​លើ​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩​។

​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C6221​បើក​ដោយ​ឈ្មោះ​ផែ​ផាត​ភេទ​ប្រុស​អាយុ​៣២​ស្នាក់នៅ​ភូមិ​ត្រពាំង​ធំ​ឃុំ​ព្រះ​ស្រែ​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​បច្ចុប្បន្ន​ស្នាក់នៅ​ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល​ខេត្តកណ្តាល​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទៅដល់​ត្រួតពិនិត្យ​មើល​ហើយ​ទាក់ទង​ជំនាញ​មក​វាស់វែង​យក​រថយន្ត​និង​តៃកុង​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដោះស្រាយ​ជា​ក្រោយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម