​អាជ្ញាធរ​ចុះ​ពិនិត្យ​និង​ផ្អាក​សកម្មភាព​សំណង់​គ្រោង​ដែក​មួយកន្លែង​នៅ​សង្កាត់​ចោមចៅ​៣

578
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សំណង់​គ្រោង​ដែក​របស់​ជនជាតិ​ចិន​មួយកន្លែង​ដែល​ស្ថិតនៅតាម​ផ្លូវលំ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ ទំហំ​១.៦០០​ម៉ែត្រការ៉េ ស្ងាត់ៗ​លួច​សាងសង់ អាជ្ញាធរ​មូលដ្ឋាន​មិនបាន​ដឹង​។​រហូត​លើក​ជា​គ្រោង​ដែក​មើលឃើញ​ជាក់ស្តែង ពុំមាន​លក្ខណៈ​រឹងមាំ ទើប​នៅ​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩​ត្រូវបាន​អាជ្ញាធរ​សង្កាត់​ចោមចៅ​៣​ដឹកនាំ​កម្លាំង​ដោយ​លោក វ៉ា​សាវឿន​ចៅសង្កាត់​ចោមចៅ​៣​ចៅសង្កាត់រង​។​

​តាម​បញ្ជា​ពី​លោក​ហែម​ដា​រិ​ទ្ធ​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ចុះទៅពិនិត្យ​ជាក់ស្តែង​ឃើញ​សភាព​សំណង់​មិន​ប្រក្រតី​ត្រូវបាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​រងចាំ​ស្ថា​ប័ណ​ជំនាញ​សាលា​រាជធានី​ភ្នំពេញ​សម្រេច​ជា​ក្រោយ​។​លោក​វ៉ា​សាវឿន​ចៅសង្កាត់​ចោមចៅ​៣​បានឱ្យដឹងថា​សំណង់​ខាងលើ​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​ដឹង​ឡើយ​មិនដឹងថា​សុំច្បាប់​ឬ​មិន​សុំច្បាប់​ខាង​ណា​នោះទេ​ស្ងាត់ៗ​បែ​ជា​លើក​ជា​គ្រោង​ដែក​តែម្តង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម