សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​បទ​ប​ញ្ញ​តិ​នានា និង​សេចក្តីណែនាំ​ផ្សេងៗ ជាពិសេស​លើកទឹកចិត្ត​ផ្នែក​ព​ន្ធដារ​សម្រាប់​អ្នកជា​ប់ព​ន្ឋ​តូច​ និង​មធ្យម​ក្នុង​វិស័យ​អាទិភាព

487
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​បទ​ប​ញ្ញ​តិ​នានា​និង​សេចក្តីណែនាំ​ផ្សេងៗ​ជាពិសេស​លើកទឹកចិត្ត​ផ្នែក​ព​ន្ឋ​ដារ​សម្រាប់​អ្នកជា​ប់ព​ន្ឋ​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព ។​

សិក្ខាសាលា​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី​ខេត្តសៀមរាប ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​និង លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​។​

លោកស្រី យូ សុភា អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​រាជរដ្ឋាភិបាល ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធដារ មិនមាន​គោលការណ៍​បង្កើត​ប្រភេទ​ពន្ធ​ថ្មី ឬ​ដំឡើង​អត្រាពន្ធ​បន្ថែម ដែលជា​បន្ទុក​ដល់​ប្រជាពលរដ្ឋ និង​ធុរជន​ក្នុង​គោលដៅ​បង្កើន​ចំណូល​ថវិកាជាតិ​នោះទេ ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ខិតខំ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​

លោកស្រី​បាន​បន្តថា តាមរយៈ​ការអនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ទាំង​វិធានការ​ច្បាប់ និង​វិធានការ​រដ្ឋបាល ចំពោះ​ការ​គេចវេះ​ពន្ធ ការលួចបន្លំ​ពន្ធ​តាម​គ្រប់​រូបភាព ដើម្បី​ធានាបាន​នូវ​បរិ​កាស​ធុរកិច្ច និង​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ចំពោះ​គ្រប់​ធុរជន ក្នុង​គោលដៅ​ប្រមូល​ចំណូល​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និង​សមធម៌ ព្រមទាំង​បង្កឱ្យមាន​សង្គតិភាព​ក្នុងការ​អនុវត្ត​ច្បាប់ ស្របតាម​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ប្រាំ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

លោក​បណ្ឌិត កែន សម្បត្តិ បាន​បញ្ជាក់ថា សិក្ខាសាលា​នាពេលនេះ​ធ្វើឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​មាត្រា​ទី​៩០​នៃ​ច្បាប់​ស្តីពី​សារពើ​ព​ន្ឋ​ដែល​បាន​ចែងថា អ្នកជា​ប់ព​ន្ឋ​មាន​សិទ្ឋិ​ទទួលបាន​ព័ត៌មាន ពាក់​ព័​ន្ឋ​ទៅនឹង​កិច្ចដំណើរការ​នៃ​ប្រ​ព័​ន្ឋ​ព​ន្ឋ​ដារ​និង​ការកំណត់​ព​ន្ឋ ខណៈ​កន្លងមក​ជារឿយៗ នៅពេល​មាន​បទបញ្ញត្តិ​ថ្មីៗ អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ទាំង​តាមរយៈ​សិក្ខាសាលា ទាំង​តាមរយៈ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​នានា ក៍​ដូចជា​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ផងដែរ ដើម្បី​ឱ្យមាន​តម្លាភាព និង​បាន​ជ្រួតជ្រាប​ដល់​អ្នកជា​ប់ព​ន្ឋ​បានដឹង​អំពី​បទបញ្ញត្តិ​ផ្សេងៗ​ចៀសវាង​ការអនុវត្ត​មិនបាន​ត្រឹមត្រូវ ហើយ​ត្រូវ​រង​នូវ​ការពិន័យ ជាដើម​។​

លោក​បាន​បន្តថា ប្រធានបទ​ពាក់​ព័​ន្ឋ​ទៅនឹង​បទបញ្ញត្តិ​នៃ​ការលើកទឹកចិត្ត​ផ្នែក​ព​ន្ឋ​ដារ​សម្រាប់​អ្នកជា​ប់ព​ន្ឋ​តូច​និង​មធ្យម ជា​ប្រធានបទ​សំខាន់​ចង់ឱ្យ​អ្នកជា​ប់ព​ន្ឋ​បាន​ជ្រួតជ្រាប និង​ជំរុញ​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​ការលើកទឹកចិត្ត ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ស្របតាម​បទបញ្ញត្តិ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ​កៀងគរ​ចំណូល​រយៈពេល​មធ្យម​២០១៤-២០១៨ តាមរយៈ​ស្នូល នៃ​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល​របស់​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​។​

លោក​បាន​បន្តទៀតថា ហេតុនេះហើយ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ ខិតខំ​ពង្រឹង​អភិបាលកិច្ច​ល្អ​ស្របតាម​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ហើយ​ខិតខំ​អនុវត្ត​ផែនការ​សកម្មភាព​ទាំងឡាយណា​ដែលមាន​នៅក្នុង​យុ​ទ្ឋ​សាស្ត្រ​កៀគរ​ចំណូល ដោយ​ផ្តោត​សំខាន់​ទៅលើ​កំណែទម្រង់​ស៊ី​ជំរៅ​ទៅលើ​មុខងារ​ស្នូល​សំខាន់ៗ​មួយចំនួន​៥​ដូចជា ការធ្វើឱ្យ​ប្រសើរឡើង​ការចុះបញ្ជី​ព​ន្ឋ​ដារ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដាក់​លិខិត​ប្រកាស ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ការផ្តល់សេវា ពង្រឹង​នូវ​ការប្រមូល​ចំណូល​បំណុល​ព​ន្ឋ​និង​ការដោះស្រាយ​វី​វាទ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម